ប្អូនស្រីទឹម រដ្ឋា បង្ហោះសារទួញសោក ក្រោយម្តាយទទួលមរណ ភាព ចោលកូនៗ ហើយនាងបានពោលពាក្យយ៉ាងដូច្នេះថា...
ស៊ីហៀង
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ម្តាយរបស់តារាចម្រៀង កញ្ញា ទឹម រដ្ឋា បានទទួលមរណ ភាពហើយ ដោយសារតែជំងឺគាំងបេះដូង ។ ដំណឹងមរណភាពរបស់ម្តាយកញ្ញា ទឹម រដ្ឋា បានធ្វើមហាជន ក៏ដូចជាហ្វេនៗ និងមិត្តរួបអាជីព ពិតជាមានអារម្មណ៍តក់ស្លុត និងសោកសង្រែងជាខ្លាំង ពេលបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ។

អ្វីដែលធ្វើឲ្យមហាជន កាន់តែតក់ស្លុតនិងរន្ធត់ចិត្តកាន់តែខ្លាំងនោះ ពេលដែលបានឃើញកញ្ញា អោបយំស ពអ្នកម្តាយ ទាំងមិនអស់អាល័យ ទើបធ្វើឲ្យមហាជន ពិតជាក្តុកក្តួលចិត្តពេលដែលបានឃើញកញ្ញាបែបនេះ។

ដោយឡែកកាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងរូបនេះ បានវិដេអូដែលកញ្ញា យំបោកខ្លួន ពេលដែលជូនដំណើរអ្នកមានគុណនៅថ្ងៃចុងក្រោយ ។ កញ្ញាទឹម រដ្ឋា ស្ទើរចុះពីកាំជណ្តើរមិនរួច ទន់ដៃ ទន់ជើង ដល់ពេលត្រូវជូនដំណើរអ្នកមានគុណ ទៅកាន់សុគតិភព នៅថ្ងៃចុងក្រោយ ។ ជាមួយគ្នានោះផងដែរ ប្អូនស្រីរបស់កញ្ញា ទឹម រដ្ឋា បានបង្ហោះសារធ្វើមិត្តភក្តិ និង សាច់ញាតិបងប្អូននៅតែនឹកអាល័យ ជានិច្ច ដោយប្អូនស្រីរបស់កញ្ញាបានរៀបរាប់ថា "ហេតុអីកូននៅតែគិតថាកូននៅតែយល់សុបិន្ត? តើពេលណាទើបកូនភ្ញាក់បានទៅអ្នកម្ដាយកូនអើយ ម្ចាស់បេះដូងកូន"។

កញ្ញា ទឹម រដ្ឋា បានបង្ហោះសារថា "នាងខ្ញុំ ទឹម រដ្ថា នឹង ក្រុមគ្រួសារ សូមគោរពអញ្ចើញ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី អ្នកនាង កញ្ញា បងប្អូនពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ទាំងអស់អញ្ចើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធី បុណ្យខួបគំរប់ 7ថ្ងៃ និង 100ថ្ងៃ របស់អ្នកម្តាយ ផាន់ អៀង  ដែលកម្មវិធីបុណ្យមានដូចតទៅ :  ថ្ងៃទី5 ខែ សីហា ឆ្នាំ 2020 វេលាម៉ោង 3រសៀល ជួបជុំញាតិមិត្តបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម៍ទេសនា ។ វេលាម៉ោង 5 ល្ងាច អញ្ចើញភ្ញៀវកិត្តយសពិសាអាហារពេលល្ងាច ។ លុះព្រឹកឡើងដែលត្រូវនិងថ្ងៃទី 6 ខែ សីហា ឆ្នាំ 2020 វេលាម៉ោង 7ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ លុះដល់ម៉ោង 9ព្រឹក និមន្តព្រះសង្ឃរាប់បាត្រឆ្លង ជាកិច្ចបង្ហើយនៃកម្មវិធីបុណ្យ ។

បញ្ជាក់កម្មវិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ធាននាងខ្ញុំផ្ទាល់ ដែរមានទីតាំងនៅ ( បុរីដឹមេគង្គ រ៉ូយាល់) ដែលមានផ្ទះលេខ : 34 ផ្លូវ 08 នៅលើផ្លូវជាតិ លេខ 6A រាជធានីភ្នំពេញ ។ សូមអរគុណ នឹង សូមអធ្យាស្រ័យដោយក្ដីអនុគ្រោះផង "។

មានវិដេអូ៖