បក អា ក្រា ត ខ្ទេច ! ពេជ្រ សោភា និងលោក ឧកញ៉ា គីម ហ៊ាង ហែកបង្ហាញពីល្បិចដ៏អាក្រក់ របស់អ្នកលក់អនឡាញ មួយចំនួនដែលចូលចិត្តអួតមាសពេជ្រ និងឡានទំនើបដើម្បីទាក់ទាញ...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថានៅកាលពីពេលថ្មីៗនេះអ្នកចម្រៀងល្បីល្បាញ ពេជ្រ សោភា  បានចេញមុខ បក អា ក្រា ត ពីចរឹតអ្នកលក់អនឡាញមួយចំនួន ដែលចូលចិត្តអួតមាសពេជ្រ និងឡានទំនើបក្នុងការទាក់ទាញឲ្យគេចូលធ្វើតំណាងចែកចាយផលិតផលរបស់ខ្លួន ដោយនាងបានលើកឡើងថា ៖ «អ្នកមានពិត មិនដែលឃើញគេសម្ញែងទេ!» បងភា ទ្រាំលែងបាន មកនិយាយឿងល្បិចដ៏ខ្មៅកខ្វក់របស់ម្ចាស់ប្រេនខ្លះ ពិសេសអ្នកដែលតែងតែថតអួតលុយឡានរបស់ខ្លួន និងអួតពីកូនតំណាងខ្លួនលក់តែផលិតផល គេក៏ក្លាយជាអ្នកមានក្នុងរយៈពេលខ្លី ( ល្បិចគេទេ កុំជឿគេពេក ប្រយ័ត្នចុងក្រោយ អស់គូទខោ )»។

ជាមួយគ្នានេះដែរបន្ទាប់ពីអ្នកនាង ពេជ្រ សោភា ចេញ មុ ខ ប ក អា ក្រា ត ហើយស្រាប់តែលោក ឧកញ៉ាអចលនទ្រព្យ គីម ហ៊ាង បានចេញមុខឌឺឲ្យអ្នកលក់ អនឡាញ ដោយលោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា ៖ «មានពាណិជ្ជករវ័យក្មេងជាច្រើន កំពុងឈ្លក់វង្វែងនឹងភាពហឺហា ភាពឆើតឆាយ សម្ភារៈនិយមជ្រុលហួសហេតុ ហើយយកសំបក ឬខោអាវថ្លៃជាងខ្លួន! ដោយបានឆ្លងកាត់សម័យវិបត្តិសេដ្ឋកិច្ចក្នុងតំបន់ ឆ្នាំ១៩៩៧ វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ និងកំពុងឆ្លងកាត់វិបត្តិពិភព

១. កុំចំណាយលើសពី ៩% នៃទ្រព្យសម្បត្តិសរុប ទៅលើរថយន្តទំនើប និងប្រណិត ១គ្រឿង ព្រោះយើងត្រូវការដើមទុន

២. កុំចំណាយលើសពី ១០% នៃទ្រព្យសម្បត្តិសរុប ទៅលើផ្ទះនៅប្រចាំថ្ងៃ ព្រោះយើងនៅវ័យក្មេង ឱកាសរកលុយនៅមាន

៣. កុំខ្ចីធនាគារលើសពី ៣០% នៃទ្រព្យសម្បត្តិសរុប ព្រោះបើបំណុលក្រោម ៣០% គឺយើងអាចគ្រប់គ្រងបាន ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ!

៤. បើកក្រុមហ៊ុនរកស៊ី គឺដើម្បីប្រាក់ចំណេញ មិនមែនដើម្បីអួតប្រាប់គេថា ខ្លួនជាម្ចាស់អាជីវកម្ម ចេះរកស៊ី មិនមែនទំនេរទេ

៥. បើអ្នកមានលុយពិត នោះធ្វើអ្វី ទិញអ្វី ប្រើរបស់ប្រណិតអ្វី គឺសុទ្ធតែសមទាំងអស់ តែបើភាពមានបាននៅមានកំរិត នោះ ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖