សូមចូលរួមរំលែកទុក្ខ ! អាណិតប្អូនស្រីណាស់ ក្លាយជាស្ត្រី ម៉េមាយ ទាំងវ័យក្មេង ក្រោយរៀបការមិនទាន់បាន២ខែផង ត្រូវប្តីស្លា ប់ ចោលដោយសារតែ....
ស៊ីហៀង
-

ព្រះសីហនុ ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ថ្ងៃទី១២ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះមានហេតុការណ៍គ្រោះ ថ្នា ក់ ចរា ចរណ៍មួយបានកើតឡើងនៅជិតសាលាដុនបូស្កូក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។

ជាមួយគ្នានេះដែរក្នុងហេតុការណ៍គ្រោះ ថ្នា ក់ចរាចរណ៍មួយនេះបានបង្ករឡើងដោយរថយន្ត​ដឹកដី ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5931 អ្នកបើកបរឈ្មោះ ហេង វុត្ថា ភេទ ប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានជ្រុលទៅ បុ ក ម៉ូតូ ០១គ្រឿងម៉ាក HONDA BEAT ពណ៌ ខៀវ ពាក់ផ្លាកលេខ កំពងចាម1U-6915 មានទិសដៅស្របគ្នាបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូ ស្លា ប់ នៅនឹងកន្លែង រួចរថយន្តជ្រុលចង្កូតទៅខាងឆ្វេងដៃ បុ ក នឹងទុយូទឹកនិងបង្គោលភ្លើងអគ្គិសនី១ដើម និងប៉ះដល់សំយាបផ្ទះពលរដ្ឋមួយកន្លែង មានម្ចាស់ឈ្មោះ មុយ ខាត់ ភេទប្រុស អាយុ ៦៩ឆ្នាំ មុខរបរ លក់ដូរ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ គៀ បជាប់អ្នកបើកបររថយន្តរ ង រ បួ សធ្ង ន់ ត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយគាស់នាំយកទៅមន្ទីរពេទ្យ។

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យមហាជនមានអារម្មណ៍ក្តុក្តួលនោះគឺ បន្ទាប់ពីជនរងគ្រោះខាងលើបាន ស្លា ប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍រួច ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវវរកឃើញគ្រួសារសាច់ញាតិហើយ ក្នុងនោះ ជនរងគ្រោះ​មានប្រពន្ធឈ្មោះ ឡេង ពិសាល អាយុ ២០ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ៥ សង្កាត់លេខ៤ក្រុងព្រះសីហនុ។ បើតាមសាច់ញាតិថា រវាងបុរសរងគ្រោះនិងភរិយា ទើបរៀបអាពាហ៌ពិពាហ៌បានប្រមាណជិត២ខែប៉ុណ្ណោះ បន្ទាប់ពីប្តីបានស្លា ប់ ប្រពន្ធបានក្លាយជានារីមេម៉ាយទាំងវ័យក្មេងផងដែរ «ជាចុងក្រោយសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង»​៕