ទីបំផុត ពេជ្រ សូលី​កា ទម្លាយរឿងជួបព្យុះភ្លៀងរាប់ភ្លេច មានមនុស្ស២នាក់ ដែលធ្វើឲ្យនាងឈរជើងបានសព្វថ្ងៃ គឺ...(មានវីដេអូ)
សីហា
-

ប្រិយមិត្តមួយចំនួនបានជ្រាបហើយថា តារា​ចម្រៀង ពេជ្រ សូលីកា បើទោះជាមានព្យុះភ្លៀងជាច្រើនក្នុងជីវិតប៉ុន្តែនាង នៅតែទទួលបានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យសិល្បៈដដែល តែបើទោះជាយ៉ាងណាក៌ដោយនាងទទួលបាន ការលើកទឹកចិត្តពីសំណាក់មហាជន និងមនុស្សនៅជុំវិញខ្លួនរបស់នាង តែអ្វីបានប្រសើរឡើងហើយ ក្រោយប្រសូតបាន​កូនមួយ​មុន​ពេល​ពេល​រៀបការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ពេជ្រ សូលី​កា ត្រូវបាន កម្មវិធី​ 3FUN អញ្ចើញចូលរួមជាភ្ញៀវកត្តិយស ដើម្បីស្រាយចំងល់នានាដែលពិធីករដាក់ជាសំនួរសួរទៅកាន់ពួកគាត់ ដូចប្រិយមិត្តបានជ្រាបខ្លះហើយ តារាចម្រៀង ពេជ្រ សូលីកា និង គូដណ្ដឹង មិនទាន់រៀបការក្លាយជាប្ដី-ប្រពន្ធតាមប្រពៃណី ប៉ុន្ដែមើលទៅពួកគេរស់នៅយ៉ាងមានសុភមង្គល ជាពិសេសពេលនាងសម្រាលបានកូនប្រុសដែលមានឈ្មោះយ៉ាងពិរោះ ហង្ស អ៊ារី វ៉េនស្ដេ (Hang Aari Wednesday)។

នៅក្នុងកិច្ចសន្ទនាគ្នានោះដែរ ពេលនិយាយដល់ចំនុចរឿងវ៉ាវដែលធ្វើឲ្យនាងឈឺចាប់ផ្ទួនៗនោះ ស្រាប់តែទឹកភ្នែក ពេជ្រ សូលី​កា ចាប់ផ្ដើម​ស្រក់​ចុះ នាងបានរៀបរាប់ថា នាងស្ទើរតែមិនចង់រស់នៅលើលោកនេះទៀតទេ ហើយអ្វីដែលឲ្យនាងឈរជើងបានសព្វថ្ងៃមាន២យ៉ាង ទីមួយ កូនប្រុស និងទី២មនុស្សដែលអ្នកនាងស្រលាញ់ គឺជាប្តីរបស់នាង ដែលតែងតែផ្តល់កម្លាំងចិត្តរហូតមក។

មានរឿងមួយទៀតដែលធ្វើឲ្យប្រិយមិត្តជាច្រើនចង់ដឹងនោះ គឺក្រោយពេលសម្រាលកូនហើយ ស្រាប់តែគេឃើញថា ពេជ្រ សូលីកា ហាក់ប្រែប្លែកលឿនមែនទែន គឺស្រកគីឡូ។ ហើយពេលនេះ ពេជ្រ សូលីកា ក៏បានស្រាយចំងល់ថា ​​តាម​ពិត​ខ្លួន​អត់​បាន​ធ្វើ​អ្វី​ទាំង​អស់ ពេល​​​ពពោះ​ស្ត្រី​តែងតែ​ហើម ​ហើយ​ក្រោយ​​​ខ្លួន​ស្រាល​កូន​ ​​​​ស្រក​អស់​ជាង​១០​គីឡូ​ឯណោះ៕


សូមទស្សនវីដេអូខាងក្រោម៖