អស់ហើយ ប្រលះខ្លះទៅ លោក William Guang ក្តៅស្លឹកត្រចៀក ក្រោយឃើញក្រុមហ៊ុន វៀតណាម ប្រមូលសមិទ្ធផលត្បូងថ្មមានតម្លៃបំផុតនៅកម្ពុជា យកទៅប្រទេសខ្លួន...
-

ហ្វេសប៊ុក ៖ ខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីមតិរបស់លោក William Guang ពាក់ព័ន្ធជាមួយនិងរឿងបុរសវៀតណាមម្នាក់ដែលបង្ហោះពីសមិទ្ធផលត្បូងថ្មមានតម្លៃដែលសារព័ត៌មានអះអាងថារ៉ែនោះយកចេញពីកម្ពុជា ហើយចំពោះរឿងមួយនេះដែរលោកមានមតិយ៉ាងដូច្នេះថា ៖ « ថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកបានផ្សាយអំពីរូបភាពបុរសវៀតណាមម្នាក់ដែលបង្ហោះពីសមិទ្ធផលត្បូងថ្មមានតម្លៃដែលសារព័ត៌មានអះអាងថារ៉ែនោះយកចេញពីកម្ពុជា

ពិតណាស់ត្បិតនេះជារូបដែលបង្ហោះដោយជនជាតិវៀតណាមម្នាក់ហេីយពិបាកវាយតម្លៃថាពិតឬមិនពិតណាស់ តែយ៉ាងណាមិញវាក៏ជាតម្រុយដែលនាំអោយយេីងគិតដល់ប្រធានបទពាក់ព័ន្ធនិងធនធានរ៉ែនេះដែរ ព្រោះកន្លងមកពិតជាមានព័ត៌មានល្ហៀងថា មានក្រុមហ៊ុនបរទេសមួយចំនួនពិតជាបានធ្វេីសកម្មភាពរុករករ៉ែនៅកម្ពុជាពិតមែន រហូតមានក្រុមហ៊ុនរុករករ៉ែខ្លះប្រព្រឹត្តសកម្មភាពទាំងខុសច្បាប់ទៀតផង គឺ២ក្រុមហ៊ុនដែលរុករករ៉ែស្ពាន់នៅសៀមរាបកន្លងមក ។

និយាយមកដល់នេះ ខ្ញុំមានចំណេះដឹងតិចផ្នែកហ្នឹងណាស់ តែដឹងច្រេីនតែម្យាងគត់ គឺ រ៉ែ វានៅក្នុងដីរបស់ខ្មែរ អាចនិយាយបែបមិនសូវយល់បានថា វាជារបស់យេីងទាំងអស់គ្នា ? តែបេីមេីលទៅរូបខាងលេីយេីងមានការពិចារណាថា ចុះដល់តែវៀតណាមឬបរទេសបានយកបាន ឬយេីងគ្មានសមត្ថភាពយកបានតេីមែនទេ ? ឬធនធាននិងយេីងមិនអាចប្រេីប្រាស់បានឬដល់តែនាំចេញទៅគេកែឆ្នៃរួចទេីបយេីងទិញតពីគេ ?

ពាក់ព័ន្ធនិងបញ្ហានេះខ្ញុំលេីកទឹកចិត្តអោយពាណិជ្ជករខ្មែរសិក្សាមេីលចំពោះការរុករករ៉ែ និងហ៊ានស្នេីរសុំអាជ្ញាប័ណ្ណដេីម្បីរុករក និងយកសមិទ្ធផលនោះមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផង បរទេសផង ។ ហេីយសង្ឃឹមថា អាជ្ញាប័ណ្ណរុករករ៉ែ ផ្ដល់អោយតាមតែល័ក្ខខ័ណ្ឌច្បាប់ដោយមិនផ្ដោតលេី «ស្រម៉ូម» និងលេីកទឹកចិត្តអោយមានការវិនិយោគលេីវិស័យកែឆ្នៃធនធានរ៉ែនេះដេីម្បីជាប្រយោជន៍អោយបានច្រេីនបន្ថែមទៅទៀតហេីយអ្វីដែលល្អវិសេសបំផុត ប្រសិនជារដ្ឋជាអ្នករុករក ហេីយបេីកឱកាសអោយឯកជនមកវិនិយោគជាមួយទេីបកាន់តែប្រសេីរលេីការរុករករ៉ែនេះ ដេីម្បីជាសក្ខីកម្មនៃ ការយករ៉ែក្រោមដីខ្មែរបម្រេីប្រយោជន៍ខ្មែរយ៉ាងពិតប្រាកដ »៕