ភិន​ សុដាលីស ថា ក្លឹបក៏ចូល វត្តក៏ទៅ ស្រាក៏ផឹក ធូបក៏អុជ រីករាយនឹងជីវិតតាមសម័យកាល តាមពេលវេលា ជីវិតរៀងខ្លួន អោយតែមិនបំពានអ្នកណា
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែង​ដ៏ស្រស់សោភា និងជាស្រ្តីម្នាក់ ដែលមិនងាយចុះចាញ់នូវអ្វីដោយងាយ អ្នកនាង​ ភិន សុដាលីស ត្រូវបានមហាជន ជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក ស្គាល់ និងគ្រាំទ្រ ចំពោះអ្នកនាង ។ អ្វីដែលសំខាន់នោះ អ្នកនាង​ បានពុះពារយ៉ាងខ្លាំងនៅក្នុងជីវិត ជាស្រ្តីមេម៉ាយ ទាំងវ័យក្មេង និងបានតស៊ូជំនះ រាល់ឧបសគ្គជាច្រើនផងដែរ នៅក្នុងជីវិត ធ្វើឲ្យមនុស្សម្នាក់នេះ ក្លាយជាស្រ្តីម្នាក់ដ៏រឹងមាំ និងមានឆន្ទៈ ពិតប្រាកដ ដើម្បីមើលថែកូនស្រីសំលាញ់ឲ្យរស់នៅក្នុងជីវិតដ៏ប្រសើរជាងនាង១០០ដង ១ពាន់ដងឯណោះ។

ដោយឡែកនៅថ្ងៃនេះគឺជាថ្ងៃកាន់បិណ្ឌទី១៣ ហើយ ហើយក៏មានបងប្អូនជាច្រើន បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ព្រមជាមួយចង្ហាន់ ផ្កាភ្ញី ដើម្បីយកទៅប្រគេនព្រះសង្ឃដែលលោកគង់នៅឯវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនសាច់ញាតិ ដែលលោកបានចែកឋានទៅកាន់លោកខាងមុខ។

ជាក់ស្តែងអ្នកនាង ភិន សុដាលីស ក៏បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត តាមបែបប្រពៃណីខ្មែរ ដោយមានចង្ហាន់ ផ្កាភ្ញី ដែលអ្នកនាងបានរៀបចំរួចជាស្រេច សំដៅទីកាន់ទីវត្តអារាម ដើម្បីសាងបុណ្យកុសល និង ឧទ្ទិសបុណ្យជូនសាច់ញាតិដែលលោកបានចែកឋានទៅ សូមមកទទួលបុណ្យកុសលដែលនាងបានធ្វើនៅក្នុងថ្ងៃ។ យ៉ាងណាមិញ អ្នកនាង ក៏បានបង្ហោះរូបភាព អមជាមួយសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ព្រមជាមួយរូបភាពយ៉ាងស្រស់ស្អាត​ ប៉ុន្មានសន្លឹក ដើម្បីបង្ហោះជូនបងប្អូនបានទស្សនា ។ នៅក្នុងហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា"ក្លឹបក៏ចូល វត្តក៏ទៅ ស្រាក៏ផឹក ធូបក៏អុជ  រីករាយនឹងជីវិតតាមសម័យកាល តាមពេលវេលា ជីវិតរៀងខ្លួន អោយតែមិនបំពានអ្នកណា...ទៅបានប៉ុន្មានវត្តហើយអ្នកអើយ ??? "។