កូនប្រុសនាយ ចយ ធ្វើពិធីខួបកំណើតអាយុ១ឆ្នាំ តែអ្វីដែលប្លែក ធំឡើងមុខមាត់មិនកាត់ទៅឪពុក ថែមទាំងឡើងគួរឲ្យក្នាញ់....
សីហា
-

ប្រិយមិត្តបានជ្រាបហើយថា ខណៈចំណងស្នេហ៍រវាងតារាកំប្លែងនាយចយ និងភរិយារូបស្រស់មកពីខេត្ត ពោធិ៍​សាត់កាន់តែរលូនទៅមុខនោះ ដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយ នឹងអ្នកនាង ប៉ិច ក្វាន់​ឌី កាល​ពី​​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨កន្លងទៅ ពេលនេះ​នាយចយ ទទួលបានតំណក់ឈាមរួមគ្នាលើកដំបូងជាមួយភរិយា ដែលមានរូបសម្រស់ស្រស់ស្អាត ដោយមានមុខមាត់ខុសពីឪពុកតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង ក្វាន់​ឌី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kwan Dii Kwan Dii បានបង្ហោះសារជូនពរចំពោះកូនប្រុសថា “រីករាយថ្ងៃកំណើតម្ចាស់ជីវិតប៉ាម៉ាក់ ម៉ាក់ជូនពរអោយកូនមានសុខភាពល្អ ឆ្លាតៗ ធំឡើងធ្វើជាក្មេងល្អ ចេះស្តាប់ប៉ាម៉ាក់ ហើយក៏សូមអោយកូនសំណាងល្អពេញមួយជីវិត ម៉ាក់ជាមនុស្សអត្មានិយមណាស់ ម៉ាក់ហ៊ានប្រថុយជីវិត ហែលឆ្លងមហាសមុទ្រដ៏មហាសាល ទ្រាំជាមួយភាពឈឺចាប់ដែលគ្មានអ្វីប្រៀបបានរាប់ម៉ោង ឆ្លងកាត់ម្ចុលនិងមុខកាំបិតដែលម៉ាក់ខ្លាចបំផុត ប្រឹងអស់មួយតួខ្លួនស្ទើរផុតដង្ហើម ដើម្បីបង្កើតកូនអោយស្គាល់ពិភពលោកមួយនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​        

ប៉ុន្តែអ្វីៗផ្លាស់ប្តូរមួយរំពេច នៅពេលដែលម៉ាក់លឺសម្លេងកូនយំ កូនម៉ាក់កើតហើយ ពេទ្យថាកូនម៉ាក់សុខភាពល្អ ម៉ាក់រំភើបណាស់ហើយប្រែជាមានកម្លាំងឡើងវិញ ភ្លេចអស់ការឈឺចាប់ ញញឹមលាយឡំជាមួយទឹកភ្នែកយ៉ាងមានមោទនភាព ម៉ាក់ស្រលាញ់កូនខ្លាំងបំផុត By Maternity and baby អារម្មណ៏ពិតរបស់adminពេលនេះ 1years ភិចណាឃីន”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​