ចប់ហើយ ចប់ហើយ ! ធ្លាយការពិតទាល់តែបាន ដំបូងថារាកៃ កំា ភ្លើ ង ដោយអចេតនា ស្លា ប់ នារីម្នាក់ ដល់បូលិសជជីកសួរយូទៅបានបែកធ្លាយមកពីរឿងមួយនេះ...
ស៊ីហៀង
-

កំពង់ឆ្នាំង ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា មានករណីផ្ទុះ អា វុ ធ មួយនៅកាលពីថ្ងឺទី ១៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យនារីម្នាក់បាន ស្លា ប់ ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

យោងតាមការអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ដែលជាប់ពាក់ព័ន្ធនិងករណី ម នុ ស្ស ឃា ត ដោយអ ចេតនា ទី១ មានឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា ២ សង្កាត់សំរោង ខ័ណ្ឌពោ ធិ៍សែ នជ័យ រាជធានីភ្នំពេញ  ទី២ មានឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សូមជម្រាបផងដែរថាជនរងគ្រោះមានឈ្មោះថា​ធី នីសា ភេទស្រី អាយុ ១៨ ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលអោយ ស្លា ប់នៅហ្នឹងកន្លែងកើតហេតុតែម្តង « មូលហេតុបណ្តាលមកពីភ្លើងប្រច័ណ្ឌ »។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បើយោងតាមដីការបស់លោក អ៉ី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បានបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អចលនទ្រព្យ មានស្រុកកំណើតនៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នជននេះមានទីលំនៅផ្ទះលេខ ៩០ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងដីការឃុំខ្លួន លោកចៅក្រមបានចោទជនសង្ស័យពី ប ទ ឃា ត ក ម្ម និងកាន់កាប់ ដាក់តាមខ្លួននូវគ្រឿងផ្ទុះ និងគ្រា ប់រំ សេវ អា វុ ធ ខ្លី ម៉ា​ ក( ZORAKI M90 ID) ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រាទី ២០ នៃច្បាប់ស្ដីពីការគ្រប់គ្រង អា វុ ធ គ្រឿ ង ផ្ទុះ និងគ្រា ប់ រំ សេវ៕