កាន់តែអាណិត ! ក្រោយ​នារីរងគ្រោះ​ បាត់​ បង់​ជីវិត​ ស្រាប់តែមានសារព័ត៌មាន និងគណនីហ្វេសបុកមួយចំនួន ធ្វើព្យុះភ្លៀង​រហូតដល់បងប្រុសមិនសុខចិត្តក៏ តបទៅវិញថា..
សីហា
- 3471

ប្រិយមិត្តជាច្រើនបានជ្រាបខ្លះហើយថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើស្ពាន ជ្រោយចង្វារដោយសារតែនារីម្នាក់បានបន្យល់ទុកបាច់ផ្កាមួយបាច់ និងស្បែកជើងកែងមួយគូនៅលើស្ពានមុនពេលនាងបានសម្រេច ចិត្តលោតទឹកដើម្បីបញ្ច ប់ជីវិតរបស់ខ្លួន​ ដោយពុំមាន​អ្នកណា​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នោះ​ឡើយទេ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។​​​​​​

ជាក់ស្តែង យោងតាមប្រភពបងប្រុសនារីរងគ្រោះ បានខឹងស​ម្បា និងសារព័ត៌មានមួយចំនួន ដែលយកព័ត៌មានមិនច្បាស់លាស់ យកមកចុះផ្សាយថា នារីរងគ្រោះដែលលោ តទឹកស ម្លា ប់ខ្លួន ​ស្រលាញ់បុរសមាន​ប្រពន្ធ និង​កូន​ទៅ​រួចហើយ ភ្លាមនោះ បងប្រុសនារីរងគ្រោះនៅកើតទុក្ខមិនសុខចិត្តក៏បានចោតជាសំនួរទៅកាន់អ្នកចុះផ្សាយទាំងឡាយថា “ដឹងមកពីណាបានថានាងខូចចិត្តទៅដល់ថ្នាក់លោតទឹកសំ លា ប់ខ្លួនព្រោះតែបានដឹងថារឿងដៃគូរនាងមានប្រពន្ធនោះច្បាស់អត់បានអ្នកអែនយកមកបកស្រាយនិយាយបែរនឹងទៅវិញ? 

ខ្ញុំត្រូវជាបងរបស់នាងបង្កេីតចង់សូមសួរទៅអ្នកដែលសរសេរថាប្អូនស្រីខ្ញុំព្រោះតែដឹងរឿងថាគេមានប្រពន្ធនឹងកូនក៍ទៅសំលា ប់ខ្លួនអែនចឹង តេី ពូ មី បង ប្អូន ជឿរទេព្រោះតែរឿងគេបកស្រាយនិយាយថាចឹងប្អូនខ្ញុំក៍ទៅសំលា ប់ខ្លួនចោរអ្នកម្តាយជាទីស្រលាញ់គេសរសេរបែកចឹងស្កាល់ប្អូនខ្ញុំច្បាស់ហេីយនៅបានជាអ្នកអែននិយាយមិនតំលៃប្អូនស្រីខ្ញុំចឹង ៚.7ថ្ញៃនាងចប់ខ្ញុំនឹងនិយាយរឿងរបស់ប្អូនស្រីខ្ញុំគឺនាងចាន់ស្រីមាន ស្មារនឹងជីវិតរបស់ខ្ញុំ/ខ្ញុំសូមនិយាយទៅអ្នកមួយចំនួនតូចដែលសរសេររឺក៍និយាយអ្វីមិនច្បាស់កុំចេះតែស្មាន ហេីយកុំចេះតែថាទៅតាមមាត់ ចង់ចំនិយ តិចដាច់ចំណង(ស្កាល់ច្បាប់ច្បាស់នៅបាននិយាយមិនគិតមុនគិតក្រោយចឹង)....”។

ក្រោយពីសរសេររៀបរាប់អស់ជាច្រើនរួចមក ស្រាប់តែមានគណនីហ្វេសប៊ុកមួយទៀតមក Comment នៅលើហ្វេសប៊ុកបងប្រុសនារីរងគ្រោះថា “មនុស្សស្រីអន់ចរិក ចាកចេញពីផ្ទះក្រុមគ្រួសារខ្លួនឯងទៅសំងំរស់សោយសុខនៅខុនដូជាមួយប្រុសៗមានលុយច្រើនៗ ពេលគេស្រឡាញ់លេងៗដើម្បី...បែរទៅលោតទឹកស ម្លាប់ខ្លួនទៅវិញ?”។

ហ្វេសប៊ុកមួយនេះនៅតែបន្ត Comment ទៀតថា “ស្រីថោកទាប សមតែស្លា ប់បែបនេះ ពីព្រោះមានម្តាយ និងបងប្អូនត្រឹមត្រូវ បែរទៅរស់នៅខូនដូ ដេកសោយសុខជាមួយប្រុសៗមានទ្រព្យ ចុងក្រោយគេស្រឡាញ់លេងសើច បែរធ្វើអត្ តឃាត តើយ៉ាងម៉េចដែរ គួរអាណិតស្រីបែបនេះឬ? មានរូបរាងស្អាតបាត អាយុនៅក្មេងបែបនេះ រស់នៅក្នុងក្រុមគ្រួសារ រង់ចាំប្រុសល្អត្រឹមត្រូវមកដណ្ដឹងធ្វើជាប្រពន្ធមិនបាន?”។

គួរបញ្ជាក់ផងដែរថា តាមសាក្សីនៅកន្លែងកើតហេតុការណ៍ បានឲ្យដឹងថា នារីរូបនេះ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្កា រួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅ។ បន្ទាប់មក រថយន្តនោះក៏បើកទៅបាត់បន្សល់ទុកតែនារីរូបនេះ នៅលើស្ពានតែម្នាក់ឯង។ បន្តិចក្រោយមកនារីរូបនេះបានដោះស្បែកជើង និងទុកផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។ ភ្លាមៗគេក៏បានរាយការណ៍ ទៅសមត្ថកិច្ចដើម្បីជួយជនរងគ្រោះ តែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

តាមគណនី Facebook របស់នារីរងគ្រោះឈ្មោះ «Gech Gech» បានឱ្យដឹងថា នៅយប់កើតហេតុនោះ នារីរងគ្រោះបានចូលរួមរៀបចំកម្មវិធីខួបកំណើតឱ្យបងស្រីរបស់ខ្លួន។ បន្ទាប់មកក៏បានទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ក្នុង Eden Garden ដែលមានទីតាំងក្នុងបរិវេណបឹងកក់៕