ក្រោយឃើញមនុស្ស ចំនួន ៦នាក់ បាន ស្លា ប់ ដោយសារតែរន្ទះ បា ញ់ សម្ដេចក្រឡាហោម ស ខេង មានការសោកស្តាយយ៉ាងខ្លាំង និងបានធ្វើរឿងមួយនេះជូនពួកគាត់...
ស៊ីហៀង
-

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីថ្ងៃទី១៧ ០៩ ២០២០ វេលាម៉ោង១៨ .១៥ បានកើតមានករណីរ ន្ធ តចិត្តមួយដោយសារតែមានមនុស្សចំនួន ៦នាក់ បាន(ទទួលមរណភាព) និង ៤ នាក់ទៀតរង រ បួ ស ធ្ង ន់ ក្រោយត្រូវ រ ន្ទះ បា ញ់ ខណៈពេលដែលជនរងគ្រោះទាំងអស់នោះបានកំពុងតែហូបបាយជុំគ្នានៅក្រោមផ្ទះ ។ ហេតុការណ៍មួយនេះបានកើតឡើងនៅចំណុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ជាមួយគ្នានេះដែរ ខាងក្រោមនេះគឺជាឈ្មោះរបស់ ជ ន រ ង គ្រោះទាំងអស់ដែលបានជួបហេតុការណ៍ដ៏រន្ធត់មួយនេះ ៖ 

ដោយជនរងគ្រោះទី១មានឈ្មោះថា យ៉ុម ញុិកភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះនៅភូមិ ឃុំខាងលើ ទទួលមរណភាព ។

ជនរងគ្រោះទី២ មានឈ្មោះថា  ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ ទទួលមរណភាព

ជនរងគ្រោះទី៣ មានឈ្មោះថា យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើត ទទួលមរណភាព

ជនរងគ្រោះទី៤ មានឈ្មោះថា  យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើត ទទួលមរណភាព

ជនរងគ្រោះទី៥ មានឈ្មោះថា  ធី អត់ស្គាល់ត្រកូលភេទប្រុស មកពីខេត្តបាត់ដំបង ទទួលមរណភាព

ជនរងគ្រោះទី៦ មានឈ្មោះថា  អន រិន ភេទប្រុសប្រុស អយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង ទទួលមរណភាព

ចំណែកជនរងគ្រោះទី៧ មានឈ្មោះថា វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់មកពីបាត់ដំបង រ ង រ បួ ស ។

ជនរងគ្រោះទី៨ មានឈ្មោះថា  សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង រ ង រ បួ ស ។

ជនរងគ្រោះទ៩ មានឈ្មោះថា ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំប (រងរបួស)

ជនរងគ្រោះទី១០ មានឈ្មោះថា  ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង(រងរបួស) ។

យ៉ាងណាមិញក្រោយឃើញប្រជាពលរដ្ឋជាច្រើនគ្រួសារបានជួបហេតុការណ៍ដ៏អារក្រក់មួយនេះរួចនៅមុននេះបន្តិចសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងលោកជំទាវ ញ៉ែម សាខន ស ខេង បានសម្ដែងនូវសេចក្ដីក្រៀមក្រំយ៉ាងក្រៃលែងនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ស ព និងជនរងគ្រោះទាំង៨រូប ដែលបាន បា ត់ប ង់ ជី វិ ត ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិ រ ន្ទះ បា ញ់ មួយនេះផងដែរ ។​

ជាមួយគ្នានេះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ តាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមបច្ច័យបុណ្យ ស ព ជូនក្រុមគ្រួសារជនរងគ្រោះ៨នាក់ ក្នុងម្នាក់ទទួលបានថវិកា៣លានរៀល។ ដោយឡែកជនរងគ្រោះដែលរង របួ ស និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣នាក់ផ្សេងទៀតនោះ សម្ដេច និងលោកជំទាវ បានឧបត្ថម្ភថវិកាម្នាក់ចំនួន២លានរៀល៕