ស្ងាត់ៗ សុខ សុម៉ាវត្តី​ បង្ហោះសារមួយឃ្លា ចំៗ ច្បាស់ ថា រូបស្អាតយ៉ាងណា ពូកែប៉ុណ្ណាក៏មិនអាចឃាត់ ឬចងចិត្តប្រុសសាវ៉ាបាននោះឡើយ បើ...
ស៊ីហៀង
-

ភ្នំពេ​ញ៖ តារាសម្តែង និងជាពិធីការិនីដ៏ស្រស់សោភា អ្នកនាង សុខ សុម៉ាវត្តី ដែលជាញឹកញ័រតែងតែបង្ហោះរូបភាពផ្អែមល្អែម ជាច្រើន លើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនិងកីឡាករស្រស់សង្ហារ វាហេទ កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជន ដោយអ្នកទាំងពីរនាក់ តែងតែ មានរូបភាពផ្អែមល្អែម ជាមួយគ្នា ជាហេតុធ្វើឲ្យមហាជន កាន់តែចង់ឃើញអ្នកទាំងពីរនាក់ រៀបការជាមួយគ្នាក្នុងពេលឆាប់ៗនេះ។

ជាក់ស្តែង តារាស្រីរូបនេះ ក៏បានបង្ហោះសារជាច្រើនពាក់ព័ន្ធសង្គម ហើយសុទ្ធតែជាសារដ៏មានអត្ថន័យ និងមានខ្លឹមសារបំផុត ដែលបងប្អូនអាចយកទៅធ្វើការអនុវត្តបាន ។ ដោយឡែកកាលពីថ្ងៃម្សិលមិញ តារាស្រីរូបនេះ ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក រៀងចាក់ដោតបន្តិច តែអត្ថន័យមិនអន់នោះទេ។ 

នៅក្នុងសាររបស់អ្នកនាង បានបង្ហោះថា "រូបស្អាតយ៉ាងណា ពូកែប៉ុណ្ណាក៏មិនអាចឃាត់ ឬចងចិត្តប្រុសសាវ៉ាបាននោះឡើយ បើគេចង់តែក្បត់ហើយការអត់ឱនច្រើនសារក៏គ្មានតំលៃនោះដែរ" កំហុសលើកទីមួយជាមេរៀនប៉ុន្តែកំហុសលើកទី2គឺជាចេតនា មនុស្សស្រីស្រស់ស្អាតនឹងមានតំលៃបំផុតនៅពេលដែលនាងរឹងមាំ បើជឿជាក់ថាខ្លួនឯងជាគ្រាប់ពេជ្ររឿងអីខ្លាចខ្លួនឯងគ្មានអ្នកអោយតំលៃ ក្រោកឈរឡើងមនុស្សស្រីទាំងឡាយ ឈប់ផ្ញើសេចក្ដីសុខខ្លួនឯងលើអ្នកណាទៀត Credit to owner។