គួរឲ្យស្រលាញ់ណាស់ ! តូតា បង្ហាញមុខមាត់កូន ក្រោយពិនិត្យផ្ទៃពោះរួច ព្រមជាមួយសារ របៀបលេងសើចថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង ម៉ាក សែនសុនីតា ហៅតូតា បានបង្ហាញមុខកូននៅក្នុងផ្ទៃ ពេលទៅឆ្លុះអេកូ គ្រាន់តែបានឃើញមុខរបស់កូនអ្នកនាងភ្លាម ធ្វើឲ្យមហាជន និងហ្វេនៗ សរសើរមិនដាច់ពីមាត់ ថាស្អាតណាស់ ទាំងច្រមុះ ទាំងមុខ ពិតជាគួរឲ្យស្រលាញ់។ រាល់ថ្ងៃនេះ តារាស្រីរូបនេះ បានបើកហាងលក់គ្រឿងអលង្ការ និងជាអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះផងដែរ។

ជាក់ស្តែង ក្រោយពីបានទៅជួបជាមួយអ្នកគ្រូពេទ្យរួចហើយ អ្នកនាង ក៏បានបង្ហោះសារយ៉ាងខ្លី លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ថ្ងៃនេះមកពិនិត្យផ្ទៃពោះទៀតហើយ  អ្នកគ្រូថាអូនក្បាលខូចណាស់ ពេលអ្នកគ្រូទៅថតមុខសុទ្ធតែយកដៃបាំង ដល់ពេលថតភេទអត់បាំងអីសោះ ចំហរពេញៗ យាប់ណាស់កូនពូជប៉ាៗ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលខមិនសរសើរ គ្រប់ៗគ្នាថា គួរឲ្យស្រលាញ់ ច្រមុះស្រួច និងជូនពរឲ្យមានសុខភាពល្អ ទាំងម៉ាក់ ទាំងកូន៕