បទថ្មី របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ មានចំណងជើងថា « ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង » ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ ដូចដែលបងប្អូនទូទាំងប្រទេសបានជ្រាបហើយថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានចុះកុងត្រាជាមួយនិងផលិតកម្ម Galaxy Navatra មក លោកទទួលបានការគាំទ្រកាន់តែខ្លាំង ពីសំណាក់មហាជន ក៏ដូចជា ហ្វេនៗរបស់លោក ដែលតាមគាំទ្ររូបលោកជាប់ជានិច្ច ។ កាលពីរដូវបិណ្ឌភ្ជុំ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងដំបូងរបស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា "ខែភ្ជុំជ្រូកយំពេញទ្រុង" ទទួលបានការគាំទ្រយ៉ាងខ្លាំង។

នៅថ្ងៃនេះ ផលិតកម្ម Galaxy Navatra​ របស់លោកក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ជាបទចម្រៀងបែប មនោសញ្ចេតនា​ យ៉ាងក្រអួនក្រអៅ ។ ក្នុងបទចម្រៀងថ្មីរបស់លោក នៅថ្ងៃនេះ​មានចំណងជើងថា « ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង »។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ផលិតកម្ម Galaxy Navatra  បានលើកឡើងថា"ថ្ងៃដំបូង - ខ្សែភ្នែកសំឡឹងគ្នាដំបូង - ពាក្យដំបូង - និយាយថាស្រឡាញ់នៅពេលដំបូង - មានតែ២នាក់នាពេលដំបូង - បានក្លាយជាការចងចាំសម្រាប់បងជាមនុស្សដែលមានស្នេហ៍ជាលើកដំបូង ហើយអ្វីៗនាពេលដំបូងពេលនេះត្រូវបានអូនចាប់ផ្តើមបំភ្លេចហើយ តែបងនៅតែ « ចង់ឲ្យការស្រឡាញ់ដូចញ៉ែគ្នាដំបូង »។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងសរសើរគ្រប់ៗគ្នាថា ពិរោះណាស់ idol។ ត្រឹមតែរយៈពេល ៧ម៉ោងសោះ មានអ្នកចូលទស្សនាវិដេអូ លើប្រព័ន្ធផ្សព្វផ្សាយ ដល់ទៅជាង១សែននាក់៕

មានវិដេអូ៖