ស្គាល់គ្នាយូរហើយ ស្រាប់តែពេលនេះ កែវ ចាន់និមល និយាយចំៗបែបនេះ ទៅ សុគន្ធ និសា ថា...
ស៊ីហៀង
-

ពិធីការិនីដ៏ឆ្នើមប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង កែវ ចាន់និមល ដែលបងប្អូនជាច្រើនបានស្គាល់ តាមរយៈកម្មវិធីផ្សេងៗរបស់ហង្សមាស ដោយអ្នកនាង គឺជាពិធីការិនី ដ៏ពូកែវោហាស័ព្ទ ។ ក្រៅពីអាជីពជាពិធីការិនីហើយនោះ អ្នកនាង កែវ ចាន់និមលក៏មានមុខជំនួញ ផ្ទាល់ខ្លួនជាច្រើនកន្លែងផងដែរ។ បើនិយាយក្នុងរង្វង់សិល្បៈ អាចនិយាយបានថា អ្នកនាង​​ កែវ ចាន់និមល​ គឺជាពិធីការិនីចាស់វស្សាម្នាក់ ព្រោះថាអ្នកនាង​ បានប្រឡូកនៅក្នុងវិស័យមួយនេះជាយូរឆ្នាំមកហើយ។

ដោយឡែកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាង កែវ ចាន់និមល​ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយមានភ្ជាប់ជារូបអ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស។ ភ្ជាប់ជាមួយសារយ៉ាងខ្លីដែល កែវ ចាន់និមល បានបង្ហោះ បង្កប់ទៅដោយអត្ថន័យថា​ "ស្គាល់គាត់យូរឆ្នាំហើយ ចេះតែញញឹម ចេះតែនិយាយមួយៗ ចេះតែគួរសម ចេះតែតស៊ូគ្រប់រឿង តែគាត់មិនចេះរឿងមួយដ៏ធំ គឺរឿងមិនចេះចាស់ Sokun Nisa អត់យល់គាត់ហ្នឹង ម៉េចបាននៅក្មេងរហូតចឹង"។

ជាមួយគ្នានោះផងដែរ ក៏មានការសរសើរពីសំណាក់មហាជន ទូទាំងប្រទេស ពិសេសគឺបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង ម្នាក់សរសើរ អ្នកនាង សុគន្ធ និសាគ្រប់ៗគ្នាថា ពូកែថែសម្រស់ណាស់ នៅក្មេងរហូត ហើយអ្នកនាង កែវ ចាន់និមល ក៏កាន់តែស្រស់ស្អាតខ្លាំងណាស់ដែរ ៕