អ្នកស្រី ទ្រី ដាណា រំលឹកវិដេអូ និងរូបភាពចាស់ៗជាច្រើនសន្លឹកជាមួយស្វាមីកាលពីអ្នកស្រី រៀបការហើយថ្មីថ្មោង និងថែមទាំងបានភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា..(មានវិដេអូ)
ស៊ីហៀង
-

ជឿងជាក់ថាបងប្អូនច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីលោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រធំមួយនៅក្នុងស្រុកខ្មែរ និងជាម្ចាស់ក្រុមហ៊ុនធំមួយដែលបាននាំចូលនិងផ្តាច់មុខនូវផលិតផលថែរក្សារសម្រស់មានដូចជាប្រេន NNP និងប្រេន NuNa ហើយថែមទាំងមានកូនក្រុមឬតំណាងចែកចាយរាប់មុឺននាក់នៅតាមបណ្តាខេត្តនិងរាជធានីថែមទៀតផង ។

រាល់ថ្ងៃលោកស្រី ទ្រី ដាណា ត្រូវបានមហាជនមានការគោរពស្រឡាញ់និងគាំទ្រលោកស្រីខ្លាំងណាស់ តាមរយៈសកម្មភាពរបស់លោកស្រី ដែលតែងតែចុះទៅជួយទៅដល់ជនក្រីក្រទាំងឡាយណាដែលបានជួបការលំបាកពិតៗនៅក្នុងជីវភាពរស់នៅ ក្រៅពីការជួយជាទឹកប្រាក់អ្នកស្រី ក៏បានជួយដូចជា មុខរបររកសុី និងដើមទុនមួយចំនួនថែមទៀតផង ។

យ៉ាងណាមិញ បើទោះបីជានៅក្នុងមុខជំនួញរបស់លោកស្រី ទ្រី ដាណា ជោគជ័យខ្លាំងយ៉ាងណាក៏ដោយ តែបើយើងក្រឡេកមកមើលជីវិតគ្រួសាររបស់លោកស្រីវិញក៏មានសុភមង្គលមិនណយដែរ ពីមួយថ្ងៃទៅមួយថ្ងៃឃើញថាលោកស្រី ជាមួយនិងស្វាមីកាន់តែមានភាពផ្អែមល្ហែមខ្លាំងហើយអ្នកស្រីតែងតែធ្វើឲ្យហ្វេនរបស់លោកស្រីគ្រប់គ្នាស្ទើតែលើសជាតិស្ករដោយសារតែភាពផ្អែមល្ហែមរបស់លោកស្រីជាមួយនិងស្វាមីផងដែរ ។ 

ជាមួយគ្នានេះដែរថ្មីៗនេះឃើញថាលោកស្រី ទ្រី ដាណា បានស៊ែរវិដេអូចាស់របស់លោកស្រីជាមួយនិងស្វាមីមួយនិងថែមទាំងបានភ្ជាប់មកជាមួយនិងសារមួយឃ្លាដ៏មានន័យបែបនេះថា ៖ « ក្រោយលោតចម្រៀងប៉ុន្មានឆ្នាំមុនមកនេះ ខ្ញុំមានអារម្មណ៍ថាមិនសូវស្នឹតស្នាលចំពោះពូខ្មៅច្រើនត្រង់ពេលវេលា ប៉ុន្មានឆ្នាំមុនពួកយើងទាំងពីរនាក់មានពេលវេលាជាមួយគ្នាច្រើនមែនទែនហើយពេលវេលាដ៏មានអត្ថន័យមួយនេះក៏ដក់ជាប់នៅក្នុងចិត្ត ពួកយើងទាំងពីរនាក់ដែលមិនអាចបំភ្លេចបានការចងចាំដ៏ល្អមួយនេះ ខ្ញុំនឹងរំលឹកវាឡើងវិញណាពូ » ៕