អ្នកផ្ទះភ័យបុកពោះគ្រប់គ្នា ! សួស វីហ្សា ឈឺពោះ និងពិបាកក្នុងខ្លួនយ៉ាងខ្លាំង ព្រោះគិតខ្លាចថាកូនសំរាលមុនពេលកំណត់ តែដល់ពេលទៅពិនិត្យ ទើបដឹងថា...
ស៊ីហៀង
-

ភ្នំពេញ៖ តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស​ វីហ្សា តាំងពីចាប់ដៃកសាងគ្រួសារជាមួយនិងតារាសម្តែងប្រុស​ ដ៏មានប្រជាប្រិយភាព លោក ថម មី រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គល ។ បច្ចុប្បន្ននេះ អ្នកនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃ ដែលគិតមកដល់ថ្ងៃនេះ គឺនៅខ្វះតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺអ្នកនាងបានឃើញមុខកូនស្រីហើយ។ ដំណឹងដ៏ល្អនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមិត្តភក្តិនៅក្នុងហ្វេសប៊ុករបស់លោក និងអ្នកនាង បានចូលរួមជូនពរគ្រប់ៗគ្នា។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង​ សួស វីហ្សា ស្រាប់តែមានអាការៈ ឈឺពោះយ៉ាងខ្លាំង  ធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងគ្រួសារភ័យព្រួយយ៉ាងខ្លាំង តែយ៉ាងណាមិញ ក៏អ្នកនាង បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកនាង ឈឺពោះ គឺបណ្តាលឲ្យការញុាំអ្វីខុស។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា "សុខសប្បាយទេចាស៎បងប្អូនអុំពូមីង? បាត់ខ្ញុំមួយរយៈនេះនឹកខ្ញុំទេ?មួយរយៈនេះខ្ញុំរវល់ថែទាំសុខភាពមិនសូវបាន Live Facebookលេងទេ រូបថតក៏មិនបានផុសដែរ សំខាន់យប់មិញខ្ញុំឈឺពោះខ្លាំងនឹងពិបាកក្នុងខ្លួន ខ្ញុំភយ័ណាស់ជាពិសេសប្តីខ្ញុំរួមទាំងគ្រួសារភយ័គ្រប់គ្នា ព្រោះគិតខ្លាចថាកូនសំរាលមុនពេលកំណត់ តែសំណាងល្អណាស់គ្រប់យ៉ាងមិនដូចអ្វីដែលយេីងគិតទេ ថ្ងៃនេះខ្ញុំមកពិនិត្យនៅមន្ទីពេទ្យលទ្ធផលឃេីញថា ទាំងម្តាយនឹងកូនមានសុខភាពល្អធម្មតាមិនមានសញ្ញាអ្វីខុសប្រក្រត្តីទេ តែមកពីខ្ញុំញាំចំណីខុសទេីបមានអាការៈឆ្អល់ពោះបែបនេះ អរគុណដល់បងប្អូនសំរាប់ការស្រលាញ់មកកាន់គ្រួសារខ្ញុំ Tommy Real"។