កូនក្រមុំ អាយុ៦៧ ចាប់ដៃសាងគ្រួសារ​ជាមួយ កូនកំលោះ អាយុ៨៧ រៀបការយ៉ាងអធិកអធម នៅខេត្ត...មានវិដេអូ
ស៊ីហៀង
- 4098

ជីវិតគូរ ឬ ចំណងអាពាហ៍ពិពាហ៍ វាពិតជាមានតំលៃណាស់ សម្រាប់មនុស្សយើងម្នាក់ៗ មិនថា ស្រី ឬ ប្រុស គឺសុទ្ធតែចង់បានគ្រួសារមួយដ៏ក្តៅ សម្រាប់ការមើលថែជីវិតមួយនេះ នៅក្នុងអំឡុងពេលមានជីវិត។ តែមុនពេលសម្រេចចិត្តរៀបការសាងគ្រួសារ យើងក៏ត្រូវ គិតឲ្យល្អិតល្អន់ មុនពេលដឹកដៃនរណាម្នាក់ចូលរោងការ សាងគ្រួសារជាមួយគ្នា។ ម្យ៉ាងវិញទៀត ការសាងគ្រួសារមួយដែលល្អ គឺមនុស្សពីរនាក់ត្រូវយល់ចិត្តគ្នាឲ្យបានច្រើន ទោះបីជាត្រូវរង់ចាំយូរបន្តិចក៏មិនថ្មី ព្រោះថា គ្មាននរណម្នាក់ចង់រៀបការហើយ បែរជាត្រូវមកជួបរឿងរ៉ាវមិនចេះចប់នោះ។

តួយ៉ាង ដូចជាជីវិតគូររបស់ លោកពូ និងអ្នកមីង មួយគួរនេះអញ្ចឹង គឺគាត់ បានរៀបចំពិធិមង្គលការយ៉ាងអធិកអធម និងមានភ្ញៀវកិត្តយសជាច្រើន បានអញ្ជើញអបអរសាទរ និងជីវិតគូររបស់គាត់ទាំងពីរនាក់ ដែលបានសម្រេចចិត្តចាប់ដៃគ្នា ដើម្បីសាងគ្រួសារ ទោះបីជាអាយុរបស់ពួកគាត់វ័យចំណាស់បន្តិចមែន តែគាត់បានសម្រេចចិត្តបន្ត ការមើលថែគ្នា រហូតដល់ចាស់កោងខ្នង ដោយមិនរុញរាចិត្តឡើយ។

ចំណងអាពាហ៍ពិពាហ៍មួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការបង្ហោះវិដេអូ នៅក្នុងថ្ងៃមង្គលការរបស់ពួកគាត់ ដោយបានរៀបរាប់ឲ្យដឹងថា "កូនកម្លោះអាយុ៨៧ កូនក្រមុំអាយុ៦៧(កំពត)"។ ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលមានឈ្មោះ Chhim Nhel បានបង្ហោះសារបន្ថែមទៀតថា "កូនប្រសារដណ្ដឹងប្រពន្ឌជូនឪពុកក្មេក"។ លោកបានបន្ថែមទៀតថា "ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត"។

មានវិដេអូ៖