ម៉ា ដូណា លេងមួយក្បាច់នេះ ធ្វើឲ្យហ្វេនៗ ចង់ដាច់ផ្ងារ ព្រោះតែសម្រស់ជីវ៉ាល្អ គ្មានគូរប្រៀប...
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀង និង កំប្លែង ដ៏មានប្រជាប្រិយភាព លោក​ម៉ា ដូណា ដែលពុកម៉ែបងប្អូនជាច្រើន បានស្គាល់ រូបលោកតាមរយៈ កំប្លែង បានបង្ហាញមុខមាត់ថ្មីមកជូនបងប្អូនបានទស្សនា សើចសប្បាយទៀតហើយ ព្រោះតែលោក ចូលចិត្ត ធ្វើមុខប្លែក​ៗ ដើម្បីឲ្យបងប្អូនបានទស្សនាហើយ បំបាត់ការអផ្សុកបានមួយគ្រា។ តារាកំប្លែងរូបនេះ តែងតែ បានបង្ហោះរូបភាព លើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន និងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់មហាជន។

ដោយឡែកនៅថ្ងៃនេះតារាកំប្លែងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកទៀតហើយ ព្រមជាមួយសារយ៉ាងពិសេសជូនបងប្អូនទាំងអស់គ្នា​ មិនឲ្យខកបំណងឡើយ។ នៅក្នុងសារដែលរូបលោកបានបង្ហោះឡើងនោះមានអត្ថន័យថា​"ត្រៀមទំលាក់លេខ សំរាប់បុរសៗ នារីក្នុងសុបិនរបស់អ្នកទាំងអស់គ្នា បានមកដល់ហើយ មិនសុី ន មិនក្រមុំ មិនចេះក្រលា ស់អណ្តា ត មិនយកលុយ ធានាបាន១ដងក ក់ក្តា ម ម្ឈូ ស"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនអ្នកគាំទ្រជាច្រើនបានចូលមកខមិនលេងសើចជាមួយរូបលោក ព្រមជាមួយនិង sticker ពេញចិត្តជាច្រើន ផងដែរ។ យ៉ាងណាមិញ ការចូលមកខមិននោះ សុទ្ធតែជាសារ បែបជាលក្ខណៈលេងសើចសប្បាយ ដើម្បីបំភ្លេចទុកកង្វល់តែប៉ុណ្ណោះ៕