ខាត់ សុឃីម រំភើបពេក ពេលបានជួបព្រះនាងតូច នរោត្តម ជេនណា ទ្រាំមិនបាន ក៏ចាប់ក្រញិច ថើប ព្រះនាងតូច គ្មានត្រាប្រណី ព្រមជាមួយពាក្យមួយឃ្លាថា
ស៊ីហៀង
-

ភ្នំពេញ ៖ តារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលបងប្អូនជាច្រើនទូទាំងប្រទេសបានស្គាល់ និងតែគោរពស្រលាញ់ ពីទឹកដមសំលេង ដ៏ក្រអួនក្រអៅ របស់អ្នកនាង ។ យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍ រំភើប សប្បាយ រីករាយ ជាខ្លាំង ពេលបានជួបព្រះនាងតូច នរោត្តម ជេនណា ដ្បិតតែស្រលាញ់ ព្រះនាងតូចខ្លាំងពេក ទើបធ្វើឲ្យចិត្ត អ្នកនាង ខាត់ សុឃីម ទ្រាំមិនបាន ចាប់ក្រញិច ថើប ព្រមជាមួយពាក្យមួយឃ្លាថា សុំព្រះរាជទានទោស ផង ព្រះនាង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាព មួយសន្លឹក ពិតជាធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជំនួស អ្នកនាងខាត់ សុឃីម ពេលដែលបានជួបព្រះនាងម្ចាស់ ដោយផ្ទាល់ អារម្មណ៍ពិតជារំភើប ឥតឧបមា រកអ្វីថ្លែងពុំបានឡើយ។ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងថា "ខ្ញុំម្ចាស់ សុំរាជទានទោស អឹប១ ព្រោះស្រលាញ់ពេក"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន មានការពេញចិត្តយ៉ាងខ្លាំង និងមានខមិនតបតគ្នាទៅវិញមក ដោយមានពាក្យពេចន៍លេងសើច ជាច្រើន បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹកនេះ ។