ក្តីសុខដល់ហើយ ! ឱក សុគន្ធកញ្ញា ទម្លាយរូបភាពស្អាតៗជាច្រើនសន្លឹក រួមទាំងរូបភាពពិសេសក្នុងអាងទឹកជាមួយស្វាមី
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិមយិត្តច្បាស់ជាបានស្គាល់ច្បាស់ជាមិនខានបើនិយាយពីតារាចម្រៀងស្រីគឺ អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកនាងគឺជាតារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់ ក្នុងពេលនេះដែរនាងក៏បានក្លាយខ្លួនទៅជាប្អូនថ្លៃរបស់ថៅកែផលិតកម្ម រស្មីហង្សមាសហើយក្រោយពេលនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយនិងលោក អុឹង សុខលី ដែលត្រូវជាបងប្អូនបង្កើតរបស់ម្ចាស់ផលិតកម្ម ។

យ៉ាងណាមិញក្រោយរៀបការរួចមិនទាន់បានប៉ុន្មានផងស្រាប់តែតារាស្រីរូបនេះនិងស្វាមីបានទទួលកាដូជាទីគាប់ចិត្តមួយហើយការដូដែរពួកគេ ទទួលបាននោះគឺកូនប្រុសជាទីស្រឡាញ់មុខសង្ហារគួរឲ្យក្នាញ់ម្នាក់ មានឈ្មោះថា ឆលី ដែលបានសម្រាលនៅកាលពីថ្ងៃទៅ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ ។

ទន្ទឹមនិងនេះដែរក្រោយទទួលបានកូនប្រុសជាទីស្រឡាញ់ម្នាក់រួចឃើញថាជីវិតគ្រួសាររបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយនិងស្វាមីគឺកាន់តែមានភាពផ្អែលល្ហែមជាខ្លាំង ហើយថ្មីៗនេះអ្នកទាំងពីរបានបង្ហាញរូបភាពជាច្រើនសន្លឹករបស់ខ្លួនក្រោយពេលបានធ្វើដំណើរកម្សាន្តនៅលេងកោះសង្សា ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខុសពីរាល់ដងនោះគឺនៅក្នុងរូបភាពទាំងអស់នោះឃើញថាតារាចម្រៀងស្រីរូបនេះជាមួយនិងស្វាមីបានបង្ហាញពីភាពស្និតស្នាលផ្អែមល្ហែម និយាយរួមទៅគឺរ៉ូមែនទិកខ្លាំងបំផុត ។ 

ស្របពេលបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករួចភ្លាមនោះឃើញថាតារាចម្រៀង  ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់មកជាមួយនិសារដ៏មានន័យមួយឃ្លាបែបនេះផងដែរថា ៖ «យើងពិតជាមិនអាចឃាត់ពេលវេលាឱ្យនៅមួយកន្លែង មិនអាចហៅពេលវេលាត្រឡប់ក្រោយបាន តែយើងអាចធ្វើរឿងល្អៗ សប្បាយៗ ថ្ងៃនេះដើម្បីជាការចងចាំល្អៗទៅថ្ងៃក្រោយ និង ជាកាដូសម្រាប់ជីវិតនេះ»៕