ស្ងាត់ៗ ឌីជេ ណាណា សម្រាលកូនបាន ៥ ថ្ងៃបាត់ ហើយកូនមុខឡើង គួរឲ្យក្នាញ់ខ្លាំងណាស់ (មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ជាមិនខាងបើនិយាយពី ឌីជេ ណាណា ដែលគ្រប់គ្នាហៅនាងថាជាឌីជេស្រីពូកែវោហាស័ព្ទ និងជាសិល្បៈការិនីដ៏មានកេរ្ដិ៍ឈ្មោះល្បីមួយរូបផងដែរឲ្យតែមានកម្មវិធីតូចធំគឺតែងតែមានវត្តមានរបស់នាងទៅចូលរួមជានិច្ច ។


យ៉ាងណាមិញក្រោយពេលរៀបការរួចគេឃើញថា ឌីជេស្រីរូបនេះក៏បានមានផ្ទៃពោះហើយនេះគឺជាការដូដ៏ធំបំផុតសម្រាប់ជីវិតនាងជាមួយនិងស្វាមី បន្ទាប់ពីនាងមានផ្ទៃពោះគឺឃើញថាជីវិតគ្រួសាររបស់នាងគឺពិតជាមានសុភមង្គលខ្លាំង ហើយអ្វីកាន់តែពិសេសនោះគឺ ស្វាមីរបស់តែងតែមើលថែ យកចិត្តទុកដាក់ និងតែងតែយល់ចិត្តនាងគ្រប់ពេល ។

ដោយឡែកបន្ទាប់ពីបានពរពោះអស់រយៈពេលជាច្រើនខែកន្លងមកឃើញថាមុននេះបន្តិច ស្រាប់តែ ឌីជេ ណាណា បានបើកបង្ហាញមុខកូនប្រុសរបស់នាងឲ្យមហាជនឃើញជាលើកដំបូងតាមរយៈវិដេអូឃ្លីបមួយ ហើយប្រុសរបស់នាងបានកើតនៅកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ បើគិតមកដល់ពេលនេះគឺមានអាយុ ៥ ថ្ងៃហើយ ។

សូមបញ្ជាក់ផងដែរថាចំពោះការមិនបានបង្ហាញមុខកូនទៅឲ្យមហាជនឃើញភ្លាមគឺដោយសារតែនាងកំពុងរៀនពីរបៀបមើលថែកូន និងបំបៅដោះកូនផងដែរ។ តោះចង់ដឹងថាគ្រួសារតូចមួយនេះពិតជាមានក្តីសុខខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា​៖