ផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញ អ្នកស្រី ទ្រី ដាណា ថតរូបជាមួយលោក ឧកញ្ញា ឌួង ឆាយ ហើយបានពោលពាក្យបែបនេះ ធ្វើឲ្យមហាជនឆ្ងល់យ៉ាងខ្លាំង
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីអ្នកស្រី ទ្រី ដាណា ដោយអ្នកស្រីគឺជាស្ត្រីម្នាក់ដែលគួរឲ្យគោរពនិងស្ងប់ស្ងែងខ្លាំងណាស់ អ្នកស្រី ទ្រី ដាណា គឺជាម្ចាស់ហាងពេជ្រដ៏ធំមួយនៅព្រែកភ្នៅ ក្រៅពីនេះអ្នកស្រីក៏ជាម្ចាស់ក្រុមហ៊ុនដែលនាំចូលផលិតផលគ្រឿងសម្អាងផ្តាច់មុខមួយដែលមានប្រេនឈ្មោះថា NNP ហើយប្រេនមួយទៀតមានឈ្មោះថា NuNa  លើសពីនេះទៅទៀតអ្នកស្រី ទ្រី ដាណា ក៏មានកូនក្រុម ឬ តំណាងចែកចាយរាប់មុឺននាក់ផងដែរនៅទូទាំងប្រទេសកម្ពុជា ។

ក្រោយពីឆ្លងកាត់ជីវិតតស៊ូរគ្រប់សព្វបែបយ៉ាងមុនទទួលបានជោគជ័យមកទល់និងបច្ចុប្បន្ននេះអ្នកស្រី ចាំមិនភ្លេចទេកាលពីអ្នកស្រី នៅក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយ ហើយអ្នកស្រីក៏បានយល់អារម្មណ៍មួយនេះច្បាស់ណាស់ទើបរាល់ថ្ងៃនេះអ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រទាំងឡាយណាដែលបានជួបការលំបាកពិតប្រាកដនៅក្នុងជីវិត ហើយលើសពីនេះទៅទៀតអ្នកស្រីមិនត្រឹមតែជួយតែមួយមុខទេ អ្នកស្រីក៏បានតែងតែលើកទឹកចិត្តទៅដល់ពួកគាត់ឲ្យខំប្រឹងប្រឹងប្រែងតស៊ូរ និងព្យាយាមឲ្យខ្លាំងទើបជីវិតទទួលបានជោគជ័យ ។

យ៉ាងណាមិញថ្មីៗនេះអ្នកស្រី ទ្រី ដាណា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលម្តងទៀតហើយដោយសារតែនៅមុននេះបន្តិចអ្នកស្រី បានថតរូបភាពជាមួយនិងលោក ឧកញ្ញា ឌួង ឆាយ ដែលលោក ឧកញ្ញា គឺជាអ្នកជំនួញវ័យក្មេងម្នាក់នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកស្រី ទ្រី ដាណា ក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានអត្ថន័យបែបនេះថា ៖ « ការចងចាំមួយដ៏ល្អតាំងពីឆ្នាំ 2012 ឥឡូវនេះពួកគាត់នៅតែស្អាតហើយក្មេងដដែល អរគុណហ៊ានិងចែ ដែលបានណែនាំចំណុចល្អៗឱ្យពួកខ្ញុំ » ។

ជាមួយគ្នានេះដែរក្រោយឃើញបែបនេះរួចបានធ្វើឲ្យអ្នកគាំទ្រ អ្នកស្រី បានមានការងើយឆ្ងល់យ៉ាងខ្លាំងហើយ គ្រប់គ្នាកំពុងតែចង់ដឹងថាទំនាក់ទំនងរបស់នាក់ទាំងពីរសុីជម្រៅដល់កម្រិតណា ទើបអ្នកស្រីទ្រី ដាណា បង្ហោះសារហើយពោលពាក្យខាងលើនេះ ។ ចំពោះចម្លើយគឺមានតែអ្នកស្រី ទ្រី ដាណា ទេដែលអាចឆ្លើយបាន សូមអរគុណ ៕