នាពេលនេះបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បានរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង ហើយបងៗកងកម្លាំងយើងក៏បានចុះជួយអន្តរាគមន៍ ដើម្បីជួយដល់ពួកគាត់មកកាន់ទីទួលសុវត្ថិភាពទាំងអស់គ្នា។ អ្វីដែលសំខាន់នៅពេលនេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើ សត្វអសេរពិសនានា និងថែរក្សាសុខភាព ឲ្យបានល្អ ថែរក្សាអនាម័យគ្រប់ពេលវេលា ដើម្បីសុខភាពរបស់បងប្អូន។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារឲ្យដឹងថា "សូមថ្លែងអំណរគុណដល់ កញ្ញា សុខ ពិសី តារាចម្រៀងនៅផលិតកម្មសាន់ដេ ដែលបានបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។ អរគុណសន្តិភាព"។

ជាមួយគ្នានោះផងដែរ មានបងប្អូនយើងជាច្រើនបានសម្តែងការត្រេកអរ និងរំភើបជាខ្លាំង ពេលបានឃើញ ខ្មែរ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ពិសេស គឺស្ថានភាពនៅពេលនេះ គឺពួកគាត់កំពុងតែត្រូវការជំនួយយ៉ាងខ្លាំងពីបងប្អូនទាំងអស់គ្នា៕

















