នៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានទៅដល់ខេត្តកំពង់ស្ពឺហើយ ដើម្បីយកអំណោយទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ជួបនូវការលំបាក លិចលង់ ផ្ទះសំបែង បាត់បង់ផលដំណាំ ។ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនទាំងអស់គ្នា លោកស្រី ទ្រី ដាណា ស្វាមី និងក្រុមការងារ បានរៀបចំស្បៀង អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រី ទ្រី ដាណា បានបង្ហោះសារថា "មកដល់ខេត្តកំពង់ស្ពឺហើយបងប្អូនថ្ងៃនេះនាងខ្ញុំ ស្វាម៉ី និងម្ចាស់ដេប៉ូ បាននាំយកអំណោយ អង្ករ 10តោន, មី 360កេះ, ត្រីខ 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមជួយជនរងគ្រោះដោយទឹកជំនន់។ ត្រូវជួយគ្នា ក្នុងពេលដ៏លំបាកនេះ"។ មេឃភ្លៀងខ្លាំងណាស់ តែចែដាណានៅតែញញឹមមិនរងារទេ"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការ ត្រេកអរ និងរីករាយបំផុត ដែលមានមនុស្សចិត្តល្អ ចិត្តបុណ្យ បានយកអំណោយមកចែកជូន បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែជួបទុក្ខលំបាកនាពេលនេះ៕











