ភ្នំពេញ៖ តារាសម្តែងម៉ាក សែនសូនី ដែលបានចាប់ដៃសាងគ្រួសារយ៉ាងមានសុភមង្គល និងពោរពេញទៅដោយក្តីសុខ ជាមួយស្វាមីរបស់អ្នកនាង។ កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ម៉ាក សែនសូនីតា ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយរៀបការ និងពរពោះជាច្រើនខែកន្លងមកនេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក របស់តារាសម្តែងស្រីរូបនេះបានបង្ហោះសារថា "ជំរាបសួរបាទ...លោកតាលោកយាយអ៊ុំពូមីងអោយអូនសុំណែនាំខ្លួនផងបាទ •អូនឈ្មោះ ប៉ុល បូនីតតូ •កើតថ្ងៃទី 15 ខែតុលា ឆ្នាំ2020 •វេលាម៉ោង 4:32pm •អូនមានទំងន់ 3.6kg" អូនកើតក្នុងឆ្នាំកូនកណ្តុរមាស អូនមានសុខភាពល្អណាស់ហើយម៉ាក់ៗអូនក៏ដូចគ្នាដែលបាទ"។

ដំណឹងដ៏ល្អនេះ បានធ្វើឲ្យមហាជន និង ក្រុមគ្រួសារពិតជាអារម្មណ៍រំភើប និងសប្បាយរីករាយ ឥតឧបមា ដែលអ្នកនាង និងកូនប្រុស មានសុខភាព ល្អ និងមានសុវត្ថិភាព ទាំងម្តាយនិងកូន។









