ប្រពៃណាស់ ! កញ្ញា ទេព បូព្រឹក្ស និងលោកដេវីត ត្រៀម អង្ករ ត្រីខ និងភេសជ្ជៈ ព្រមទាំងថវិកា រួចរាល់ហើយ ដើម្បីចែកជូនបងប្អូន រងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្ត...
ស៊ីហៀង
- 973

ខណៈពេលដែលបងប្អូនខ្មែរជាច្រើនកំពុងតែជួបនូវ ទុក្ខលំបាក ដោយសារជំនន់ទឹកភ្លៀង ហើយត្រូវ ជម្លៀសខ្លួន រកកន្លែងទីទួលសុវត្ថិភាព។ នៅក្នុងនោះផងដែរ ក៏មានបងៗកងកម្លាំងជាច្រើន នៅតាមបណ្តាខេត្ត ក្រុង បានស្វះស្វែងយ៉ាងខ្លាំង ដើម្បីជួយដល់បងប្អូន ដើម្បីសុខសុវត្ថិភាព គ្រប់គ្នា សុខសប្បាយ ទោះបីជាពួកគាត់ត្រូវលំបាក ខ្លាំងយ៉ាងណា ក៏មិនដែររអ៊ូឡើយ។

ជាក់ស្តែង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារអម ជាមួយរូបភាពថា "តង់ទី ១ ស្ទីង120កេះ ចេញដំណើរទៅបាត់ដំបង នៅអង្ករ100បាវ ត្រីខ 100យួរ ទឹកប្រាក់មិនទាន់កំណត់បានទេមើលតាមជាក់ស្តែងគ្រាន់តែពួកខ្ញុំទាំងពីនាក់មានជាការត្រៀមទឹកប្រាក់ប្រហែល10000$ប៉ុណ្ណោះ។ សូមឲ្យបងប្អូនជួបសំណាងល្អទាំងអស់គ្នា G-Devith"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងសរសើរដ៏ទឹកចិត្តរបស់ប្អូនៗ ដែលបានចំណាយថវិការ ដើម្បីទិញស្បៀងជូនដល់បងប្អូនដែលរងទុក្ខ គ្រោះទឹកជំនន់។