ប្រសើរណាស់ ! រដ្ឋបាលរាជធានីភ្នំពេញបានដាក់ម៉ាសុីនបោកគក់ខោអាវ ដោយឥតគិតថ្លៃ ជូន បងប្អូនរងគ្រោះដោយសារទឹកជំនន់
បងប្អូនច្បាស់ជាបានជ្រាបហើយថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាពេលនេះបានកំពុងតែមានការលិចលង់យ៉ាងខ្លាំងហេុតដូច្នេះហើយទើបមានពលរដ្ឋរាប់មុឺននាក់នៅទីក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តនាៗកំពុងតែជួបការលំបាកខ្លាំងផ្ទះសម្បែងត្រូវលិចទឹក សម្ភារៈមួយចំនួនត្រូវខូចខាតទាំងស្រុងដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ ។

នេះបើយោងទៅតាមការចេញផ្សាយរបស់រដ្ឋបាលរាជធានីភំ្នពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភំ្នពេញបានបន្តនាំយកអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រួមទាំងបានរៀបចំម្ហូបអាហារជាប្រចាំថ្ងៃ និងបានបំពាក់នូវម៉ាសុីនបោកគក់ និងម៉ាសុីនសម្ងួតសំលៀកបំពាក់នៅហ្នឹងកន្លែងដោយឥតគិតថ្លៃ( មុខផ្សារព្រែកជ្រៃ ) ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។