ជួយស៊ែរ អោយម្ចាស់ម៉ូតូបានឃើញផង មានបងប្រុសម្នាក់គាត់បង់សំណាញ់ជាប់ម៉ូតូមួយគ្រឿង ប៉ុន្តែមិនដឹងម្ចាស់នៅទីណា
ដូចដែលបងប្អូនបានជ្រាបហើយថាពេលនេះប្រទេសកម្ពុជាយើងកំពុងតែជួបគ្រោះទឹកជំនន់ដោយនៅកន្លែងមួយចំនួននៅក្នុងទីក្រុងនិងតាមបណ្តាខេត្តពេលនេះបានកំពុងតែមានការលិចលង់យ៉ាងខ្លាំង ផ្ទះសម្បែងនិងសម្ភារៈមួយចំនួនធំរបស់ប្រជាពលរដ្ឋពេលនេះកំពុងតែរងការវា យ ប្រហារដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះផងដែរ ។

ជាក់ស្តែងនៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ម៉ុចសុខ ភា បានបង្ហោះសារដែលមានខ្លឹមសារបែបនេះថា ៖ ជួយស៊ែរបន្តអោយម្ចាស់ម៉ូតូបានឃើញ នៅព្រលឹមថ្ងៃទី17.10.2020ប្រជាពលរដ្ឋភូមិស្វាយគយឃុំពន្លៃស្រុកបរិបូណ៌ បង់សំណាញ់ជាប់ម៉ូតូក្នុងប្រលាយស្ថិតចំនុចជាប់ផ្លូវជាតិលេខ52 ស្ថិតក្នុងភូមិស្វាយគយឃុំពន្លៃស្រុកបរិបូណ៌។ បច្ចុប្បន្នរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ ទំនាក់ទំនង0979137771/086869906/0888864466 ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។