កាន់តែបារម្ភ ទឹកឡើងខ្លាំង ប្រជាពលរដ្ឋបង់សំណាញ់ជាប់ កូនក្រពើ មួយសំណាញ់ ៣ ក្បាល នៅខេត្តកណ្តាល
ស៊ីហៀង
- 668

ហ្វេសប៊ុក ៖ ផេកមហាគ្រួសារតាខ្មៅមានកិត្តិយសសូមគោរពជូនដំណឹងដល់បងប្អូនក្រុងតាខ្មៅទាំងអស់ ជាពិសេសបងប្អូនដែលមានទីលំនៅក្បែរមាត់ស្ទឹង រឺនៅតាមតំបន់ដែលមានទឹកជំនន់ពីស្ទឹងចូលមូលដ្ឋានរបស់បងប្អូនអោយបានជ្រាបថា៖នៅវេលាម៉ោង០៥ៈ៣០នាទីរសៀលថ្ងៃទី១៧ខែតុលាឆ្នាំ២០២០នេះ យោងតាមប្រសាសន៍របស់លោកអនុសេនីយ៍ឯក ផន លីកូ នាយប៉ុស្តិ៍តាក្តុលបានបញ្ចាក់អោយផេកមហាគ្រួសារតាមរយៈសារអេឡិចត្រូនិចតេឡេក្រាមថា «បងប្អូនយើងពិតជាបង់សំណាញ់ជាប់កូនក្រពើចំនួន០៣ក្បាល(មួយសំណាញ់)នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតប្រាកដមែន។ 

បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកបានចុះទៅទីតាំងកើតហេតុ តែអ្នកបង់សំណាញ់គាត់បានទៅបាត់ ហើយលោកក៏បានសាកសួរបងប្អូននៅទីតាំងនោះ ពិតជាបង់សំណាញ់ជាប់ក្រពើចំនួន០៣ក្បាលមែន។ បន្ថែមពីនេះលោកបានផ្សព្វផ្សាយជម្រាបជូនដំណឹងដល់មេភូមិទាំង០៤និងលោកស្រីចៅសង្កាត់អោយលោកជ្រាប និងបានផ្សព្វផ្សាយណែនាំបងប្អូនអោយមានការប្រុងប្រយ័ត្នជាពិសេសក្មេងៗដើម្បីជៀសផុតពីគ្រោះថ្នាក់ដោយសារសត្វក្រពើនេះ» ។ សូមបងប្អូនដែលមានទឹកលិចពីស្ទឹងចូលក្នុងភូមិមានការប្រុងប្រយ័ត្ននិងពិនិត្យជុំវិញផ្ទះដើម្បីសុវត្ថិភាព ក្រុមគ្រួសាររបស់បងប្អូនសូមអរគុណ ៕​ 

ប្រភព៖ មហាគ្រួសារតាខ្មៅ