ខេត្តបន្ទាយមានជ័យ ផ្អាកចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទ ដែលឆ្លងកាត់ផ្លូវជាតិ និងផ្លូវខេត្ត៤ខ្សែ ដោយសារទឹកជំនន់
-

(បន្ទាយមានជ័យ)៖ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងស្ទើតែរាល់ថ្ងៃទើបពេលនេះបានធ្វើឲ្យកើនទៅជាទឹកជំនន់ហើយកំពុងតែ វា យ ប្រហារផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មូលហេតុនេះហើយធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ពេលនេះកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ។ 

ជាក់នៅមុននេះបន្តិចបើយោងទៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹង ពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន នូវយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ ៥៦ ផ្លូវជាតិលេខ៥៨ ផ្លូវខេត្តលេខ ១៥៦ដេ និងលេខ ២៥៦៣ ក្នុងភូមិសាស្ត្រក្នុងខេត្តមួយនេះ។

ការផ្អាកការធ្វើចរាចរណ៍នេះ គឺដើម្បីថែរក្សាផ្លូវថ្នល់ ស្ពានកុំឱ្យបាក់ស្រុត និងធានាសុវត្ថិភាព ដល់ការធ្វើដំណើរផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ៖