រំភើបណាស់ ! លោកឧកញ៉ា ឌួង ឆាយ ចុះចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង
ស៊ីហៀង
-

ខណៈពេលមានបងប្អូនជាច្រើន បានចុះចែកអំណោយ ដល់បងប្អូន រងគ្រោះដោយជំនន់ទឹកភ្លៀង ហើយត្រូវបានចាកចេញពីផ្ទះសំបែង និងត្រូវបាត់បង់ផលដំណាំ យ៉ាងច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីឃើញបងប្អូនជាច្រើន ត្រូវរងគ្រោះដោយសារតែ ទឹកជំនន់ បែបនេះ ក៏មានសប្បុរសជន បានចុះចែកអំណោយ ដោយមានអង្ករ មី ទឹកត្រី និងថវិការមួយចំនួនផងដែរ។

ជាមួយគ្នានោះផងដែរ លោកឧកញ៉ាវ័យក្មេង ឌួង ឆាយ និងភរិយា ព្រមជាមួយបងប្អូនជាច្រើននាក់ទៀត​ ក៏បានអញ្ជើញចុះចែកអំណោយ ជាមួយរូបលោកផងដែរ។ ជាមួយគ្នានោះផងដែរ លោក បានបង្ហោះសារថា "ខ្ញុំព្រះករុណាសូមថ្វាយអំណរអរព្រះគុណជាពិសេសថ្វាយជូនចំពោះ ព្រះភិក្ខុវជិរបញ្ញោ គូ សុភាព/ខ្ញុំបាទសូមអរគុណលោកពូឯកឧត្តម ម៉ៅ ភិរុណ បងឯកឧត្តម គង់ សោភ័ណ្ឌ បងឯកឧត្តម វុី សំណាង លោកជំទាវ ទេព កុលាប ឯកឧត្តម ហោ សេរី វឌ្ឍន៍ និងលោកជំទាវ លោកឧកញ៉ា លីម លាង ឯកឧត្តមលឹមគង់ លោកឧកញ៉ា តាំងជុងលី ឯកឧត្តមលោកឧកញ៉ា ឆាយ សុឆា និងលោកជំទាវព្រមទាំងក្រុមការងារ សហការី អាជ្ញាធរ កងកំលាំងប្រដាប់អាវុធ និងពូមីងបងប្អូនទាំងអស់គ្នាក្នុងបណ្តាញសង្គមរបស់ខ្ញុំដែលខ្ញុំបាទពុំអាចរៀបរាប់រាយរ៉ាប់អស់ចំពោះទឹកចិត្តស្រលាញ់រាប់អានជឿជាក់ និងការគាំទ្រលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការចុះចែកអំណោយដែលជាថវិការបស់ពូមីងបងប្អូនទាំងអស់គ្នាដល់ពូមីងបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ"។

លោកបានបន្តទៀតថា "ថ្ងៃច័ន្ទទី 19/10/2020 ខ្ញុំបាទនឺងភរិយាជាមួយ​នឹង​ក្រុម​ការងារ​បាន​ចុះ​ចែក​អំណោយ​ដល់​បង​ប្អូន​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​ 650​ គ្រួសារដែលជា​ ថវិការបស់ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​គ្នា​ចូល​រួម​ជាមួយ​នឹង​​ការ​រៃអង្គាស​របស់រូបខ្ញុំបាទ​នៅ​ ឃុំ​ព្រះ​ពុទ្ធ​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ក្រោម​អធិបតី​យរបស់​ ព្រះ​អង្គ​ គូ​ សុភាព​ និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពីលោកពូឯកឧត្តម ម៉ៅ​ ភារុណ ប្រ​ធាន​ក្រុមប្រឹក្សាខេត្ត​ បងឯកឧត្តម គង់​សោភ័ណ្ឌ​ អភិបាលខេត្ត បងឯកឧត្តម គឹម​ វុទ្ធី អភិបាល​រង​ខេត្ត​ បងឯកឧត្តមឈឿន សុចិត្ត ស្នងការ​នគរខេត្ត និង​បងឯកឧត្តម សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ លោកជំទាវ ទេព កុលាប ឯកឧត្តម ហោ សេរី វឌ្ឍន៍ និងលោកជំទាវ លោកឧកញ៉ា លីម លាង ឯកឧត្តមលឹមគង់ លោកឧកញ៉ា តាំងជុងលី ឯកឧត្តមលោកឧកញ៉ា ឆាយ សុឆា និងលោកជំទាវព្រមទាំងក្រុមការងារ សហការី និងពូមីងបងប្អូនទាំងអស់គ្នាក្នុងបណ្តាញសង្គមរបស់ខ្ញុំ"។