ហួសចិត្ត ខូចឡានកណ្តាលយប់ មកអង្វរជាងឲ្យជួយជួសជុល ឃើញហើយអាណិត ជួយជួសជុលឲ្យរួចចុងក្រោយបែរជាជួបរឿងនឹកស្មានមិនដល់បែបនេះ...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ថ្មីៗនេះឃើញថាមានមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើបុរសម្នាក់ដែលជាជាងជួសជុលឡាន ដោយបុរសម្នាក់នោះបានបង្ហាញអារម្មណ៍ខឹងយ៉ាងខ្លាំង បន្ទាប់ពីជួយគេហើយចុងក្រោយគេបែរជាសងទោសមកវិញ រឿងនេះធ្វើឲ្យគាត់ឈឺចិត្តខ្លាំងបំផុតដែលជួយ​មនុស្សខុស ។ 

ជាក់ស្តែងយោងទៅតាមគណនីហ្វេសប៊ុករបស់ជាងជួសជុលឡានខាងលើដែលមានឈ្មោះថា « ជាងច្រូច ឡាន » បានធ្វើការបង្ហោះសាររៀបរាប់ឲ្យដឹងពីដំណើររឿងបែបនេះថា ៖ « មនុស្សម្នាក់នេះជិះឡានផ្លាកលេខ2 y 8164ពីរនាក់ប្ដីប្រពន្ធមកពឹងខ្ញុំឲ្យធ្វើឡានទាំងយប់នៅថ្ងៃសៅរ៍ទី 17 នៅវេលាម៉ោង 10 15 នាទីយប់ថ្ងៃសៅរ៍ដដែលហើយឡាននេះវាខូចអាគុយហើយពីរនាក់ប្ដីប្រពន្ធហ្នឹងក៏អង្វរខ្ញុំឱ្យខ្ញុំដូរអាគុយឲ្យពួកគាត់ហើយខ្ញុំក៏នឹកឃើញអាណិតពួកគាត់ពីព្រោះយប់ជ្រៅណាស់ហើយខ្ញុំក៏ព្រមយកអាគុយទៅដាក់ឲ្យពួកគាត់។

 ហើយពួកគាត់ក៏និយាយថាព្រឹកថ្ងៃអាទិត្យម៉ោង 8:00 គាត់យកមកឲ្យខ្ញុំវិញតើមកដល់ថ្ងៃអង្គារទូរសព្ទតេចូលតែមិនលើកសោះ។ គ្រាន់តែជាអាគុយមួយសោះធ្វើចរិកថោកទាបណាស់។ ខំជួយទាំងយប់ហើយមិនដឹងគុណគេទៀត។ ហើយអាគុយនេះជាអាគុយឡានរបស់គេផ្សេងទៀត ខ្ញុំខំធ្វើល្អដាក់ពួកគាត់ហើយហើយពួកគាត់មិនយល់ពីទឹកចិត្តដែលខ្ញុំខំធ្វើអោយទាំងយប់ ហើយពួកគាត់និយាយថាគាត់រស់នៅម្ដុំសារត្រពាំងក្រឡឹង។ 

បើបងប្អូនអ្នកស្គាល់ខ្ញុំនៅខាងត្រពាំងក្រឡឹងឃើញផ្លាកលេខឡាននេះនិងមុខមាត់ម្នាក់នេះជួយ។ ស្អប់ណាស់អាមនុស្សបោកប្រាស់មិនដឹងពីគុណរបស់គេ។ 0887380385 លេងរបស់ខ្ញុំផ្ទាល់ ជាងច្រូចឡាន។ ត្រឹមតែអាគុយឡានមួយវាមិនថ្លៃទេតែខ្ញុំត្រូវសងអាគុយគេពីព្រោះអាគុយឡានគេយកមកធ្វើនៅការៈបើម្ចាស់រូបបានឃើញសូមយកអាគុយមកឲ្យខ្ញុំផង មិនចង់ផុសទេតែស្អប់អាមនុស្សបោកប្រាស់របៀបហ្នឹង។ ខំធ្វើល្អដាក់គេជាន់ទុក្ខដាក់ខ្លួនមែន»៕