ទឹកចិត្តអ្នកម្តាយ ! ជិតដល់ថ្ងៃសម្រាលកូនទី២ ផន សុផារី ទទួលបានកាដូពិសេស ពីអ្នកម្តាយ
ស៊ីហៀង
-

អតីតតារាកំប្លែង និង តួឯកល្ខោន ផន សុផារី​ កំពុងតែរស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គល​ ខណៈពេលដែលអ្នកនាង កំពុងតែត្រៀមសម្រាល កូនទីពីរ ក្នុងពេលឆាប់ៗនេះ ។ អតីតតារាកំប្លែង រូបនេះ ពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ បំផុត ។

កាលពីថ្ងៃម្សិលមិញនេះ​ អ្នកនាង ផន សុផារី បានបង្ហោះខ្សែកពេជ្រ មួយខ្សែយ៉ាងធំ ដែលជាកាដូ របស់ម្តាយរបស់ខ្លួន បានជូននាង មុនពេលសម្រាលកូនទី២ ។ អ្នកនាង បានបង្ហោះសារយ៉ាងដូច្នេះថា "អរគុណអ្នកម្តាយ ភី សុគន្ធី សំរាប់កាដូអោយកូនមុនសម្រាល ទឹកចិត្តអ្នកម្តាយ កូនចងចាំមិនភ្លេចទេស្រលាញ់អ្នកមានគុណទាំង2ស្មើរជីវិត Phorn Phy"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងរំភើបចិត្តជំនួស ក្រោយពីបានឃើញ សារដែលអ្នកនាង បានបង្ហោះ អមជាមួយនឹងខ្សែកពេជ្រ យ៉ាងស្រស់ស្អាតមួយខ្សែនេះ។