ថាមែនៗ ! ពេលនេះស្រ្តីមេម៉ាយរូបស្រស់ ដែលបានកែប្រែជីវិតរបស់ខ្លួន ក្រោយបែកពីប្តី បានយ៉ាងល្អប្រសើរជាងមុន បានចេញមកឆ្លើយតប ទៅកាន់អ្នករិះគន់ថា...មានវិដេអូ
ស៊ីហៀង
-

ដូចដែលបងប្អូនធ្លាប់បានជ្រាបហើយថា កាលពីពេលថ្មីៗនេះមានស្រ្តីម្នាក់ បានបកស្រាយពីខ្សែរជីវិតផ្ទាល់ខ្លួន តាំងពីខ្លួននៅក្រមុំ ពេលមានប្តី ហើយក៏ក្លាយជាស្រ្តីមេម៉ាយ។ អ្នកនាង បានបង្ហោះសារថា "ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណា ចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង។

ទី១ . ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល៣ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិកមាយា ថល្អជាងគេ១ពិភពលោកនេះ រហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះ ពេលខ្ញុំលេងគ្នាហើយ មសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន ។

ថ្ងៃទី១៨ខែ០១ឆ្នាំ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក១រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯង ខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរអោយខ្លួនឯងផង ស្គាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើរមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះ។

ជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់អោយកាយចិត្តនៅគ្រាំរីងរៃដែល ។ ប៉ុន្តែមេម៉ាយអោយថ្លៃថ្នូរ ទើបគេអោយតម្លៃ។ ដូចច្នេះហើយទើបខ្ញុំមិនចង់អោយអ្នកណាមកលំបាកជាមួយខ្ញុំ"។

ក្រោយពីស្រ្តីរូបនេះបានបង្ហោះសាររួចមក ក៏មានការរិះគន់ ពីបងប្អូនបណ្តាញសង្គមហ្វេសប៊ុក ផងដែរ។ បន្ទាប់មក ក៏បានចេញវិដេអូ តបទៅកាន់ បងប្អូនមហាជន ដែលបានចូលមកខមិនតបថា "ខ្ញុំសូមឆ្លើយតប ទៅកាន់អ្នកតែ ស្ករ ដែលមិនដឹងរឿងរបស់ខ្ញុំ ធ្លាប់ឆ្លងកាត់ ពីមុនមក ធ្លាប់រស់នៅជាស្វាមី លំបាក តាំងពីមានកូនមួយ រហូតដល់កូនពីរ ។ ក្នុងពេលដែលមានកូនពេលខ្លះ រកតែលុយកាក់នៅក្នុងខ្លួនគ្មាន សូម្បីតែលុយទិញស្ករគ្រាប់ឲ្យកូនគ្មានផង។ ដូចនេះតើឲ្យខ្ញុំត្រូវបន្តការរស់ជាមួយគ្នា ធ្វើអ្វី ? ។

សារចុងក្រោយរបស់នាង គ្រាន់តែចង់ឲ្យបងស្រី ដែលជាស្រ្តីមេម៉ាយ តស៊ូរឹងមាំឡើង ស៊ូរស់នៅ បន្តដំណើរជីវិតទៅមុខទៀត ដើម្បីក្រុមគ្រួសារ ពិសេស បងប្អូនដែលមានកូន ត្រូវតែរឹងមាំឡើងណា។

តោះបើចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូទាំងអស់គ្នា៖