ម៉ាឡេស៊ី រាយការណ៏អ្នកស្លា.ប់.៥នាក់ថ្មីបន្ថែម ខណៈក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងកូវីដ-១៩ដល់ទៅ១២១០នាក់
(បរទេស) យោងតាមសារព័ត៏មាន Today Online ចុះផ្សាយ កាលពីថ្ងៃទី១៧ វិច្ឆិកា ម្សិលមិញបានអោយដឹងថា ម៉ាឡេស៊ី មានចំនួនអ្នកឆ្លងជាច្រើនគឺ៤ថ្ងៃជាប់ៗគ្នា ហើយកាលពីថ្ងៃអង្គារ ទី១៧ ម្សិលមិញនេះ រកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ១២១៩នាក់។អគ្គនាយកសុខាភិបាលលោកវិជ្ជបណ្ឌិត Noon Hisham Abdullah បានប្រាប់អោយដឹងថា បន្ទាប់ពីរកឃើញករណីថ្មីជាច្រើនថ្ងៃជាប់ៗគ្នា ធ្វើអោយចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ៤៩៧៣០ នាក់។
លោកបន្តថា គិតត្រឹម៣ថ្ងៃ គឺ១៣,១៤,១៥ វិច្ឆិកា គឺមានអ្នកឆ្លងដល់ទៅ ៣៥២១នាក់។ដោយឡែក ថ្ងៃត្រង់ម្សិលមិញនេះ លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយថា មាននាក់ស្លាប់ចំនួន ៥ នាក់បន្ថែម ដែលត្រូវបានរាយការណ៍ទៅមជ្ឈមណ្ឌលជាតិត្រៀមបង្ការនិងដោះស្រាយវិបត្តិដែលបានបង្កើនចំនួនអ្នកស្លាប់ទូទាំងប្រទេសដល់ ៣១៨ នាក់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ todayonline
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។