ទីបំផុត ! ក្រោយមានកូនប្រុសម្នាក់ជាចំណងដៃ ពេលនេះតារាសម្តែង ឌុច លីដា បានចូលរោងការហើយ...
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតណាស់ជឿថាបងប្អូនច្បាស់ជាបានស្គាល់ជាមិនខានបើនិយាយពីតារាសម្តែងស្រី ឌុច លីដា ដែលបច្ចុប្បន្នតារាសម្តែងស្រីរូបនេះកំពុងតែទទួលបានការគាំទ្រនិងមានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បៈផ្នែកសម្តែងភាពយន្ត ។

សូចជម្រាបផងដែរថាពេលនេះតារាសម្តែងស្រី ឌុច លីដា បានមានកូនប្រុសម្នាក់ហើយ ប៉ុន្តែនាងមិនទាន់បង្ហាញមុខស្វាមីរបស់នាងទេ គ្រាន់តែនាងបង្ហើបឲ្យដឹងថាស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈ ប៉ុន្តែជាអ្នកមានតំណែងធំមួយនៅក្នុងជួរមន្រ្តីរាជការ។

យ៉ាងណាមិញបើទោះបីជាតារាសម្តែងស្រីរូបនេះមិនបាននិយាយអ្វីច្រើនពីស្វាមីរបស់ខ្លួនក៏ពិតមែនប៉ុន្តែថ្មីៗនេះមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលក្រោយឃើញគណនីមួយដែលមានឈ្មោះថា

Dee Daniel បានបង្ហោះរូបថតរបស់ ឌុច លីដា ដែលកំពុងស្លៀកឈុតកូនក្រមុំនិងថែមទាំងបានភ្ជាប់មកជាមួយនិងសារភ្ញាក់ផ្អើលបែបនេះថា ៖ «ពិធីក្រុងពាលី និង សូត្រមន្ត របស់អូន ឌុច លីដា » ៕ ចង់ជ្រាបច្បាស់សូមទស្សនារូបភាពនៅខាងក្រោម៖ 

អត្ថបទ ៖ ហ៊ាង