បទចម្រៀងដំបូងរបស់ យូរី នៅក្នុងផលិតកម្មហង្សមាស សម្រួលតន្ត្រី ដោយលោក បូទី ទៅវិញ (មានវិដេអូ)
-

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រាប់តែផលិតកម្មរស្មីហង្សមាស បានបើកបង្ហាញ តារាចម្រៀងវ័យក្មេងម្នាក់​ នោះគឺកញ្ញា យូរី ដែលជាអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នៅក្នុងផលិតកម្មខ្លួន ជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បទចម្រៀងដំបូងរបស់កញ្ញា យូរី នៅក្នុងផលិតកម្មរស្មីហង្ស ដែលមានចំណងជើងថា "ផាំងៗ" កំពុងទទួលបានការចាប់អារម្មណ៍និងទាក់ទាញយ៉ាងខ្លាំង ពិសេសគឺមានសាច់រឿង MV និងមានសាច់ភ្លេងបុ.កបាស់យ៉ាងពិរោះ។

 អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ នៅក្នុងបទចម្រៀងមួយបទនេះ ស្រាប់តែលេចចេញវត្តមានតារាចម្រៀង និងនិពន្ធ វ័យក្មេងម្នាក់ នោះគឺលោក បូទី ។​ក្នុងបទចម្រៀង ផាំងៗ របស់យូរីនេះមួយនេះ ត្រូវបានសម្រួលតន្ត្រី ដោយលោកបូទី ។ ព្រមជាមួយគ្នានោះផងដែរ​ លោកបូទី ក៏បានចូលខមិនឆ្លើយឆ្លងជាមួយ បងប្អូនថា "អគុណ​ច្រើនបងប្អូន​ទាំង​អស់​គ្នា​ ខ្ញុំ​និងព្យាយាម និពន្ធ​បទភ្លេង​ល្អៗ និង​មាន​គុណភាពបន្ថែមទៀត"។ នៅក្នុងការខមិននោះផងដែរ ក៏មានបងប្អូនជាច្រើនបានសួរ ថា "បូទី ចូលហង្សមាសមែន" តែមិនមានការឆ្លើយតបថាយ៉ាងណានោះទេ ។

ទន្ទឹមនឹងនេះ ផលិតកម្មរស្មីហង្សមាស ក៏បានបង្ហោះសារយ៉ាងខ្លី ដើម្បីជាការស្វាគមន៍ការចូលមកកាន់ ផលិតកម្ម ដោយបានសរសេរថា "តារាចម្រៀងថ្មីដែលលោកអ្នកចង់ឃើញ ពេលនេះបង្ហាញជាផ្លូវការហើយ! សូមស្វាគមន៍កញ្ញា យូរី Yuri Zen មកកាន់គ្រួសារនៃផលិតកម្ម រស្មីហង្សមាស ជាមួយបទថ្មីរបស់គាត់តែម្ដង! ផាំងៗ រីករាយទស្សនាទាំងអស់គ្នា!"។

មានវិដេអូ៖