នៅចាំតួអង្គរបស់គាត់បានដែរទេ?...ពេលនេះគាត់មានជំងឺខួរក្បាលដែលមិនអាចព្យាបាលបាន
-

(បរទេស) យោងតាមសារព័ត៏មាន Today Online​ ចុះផ្សាយនៅទី១៩ នេះបានអោយដឹងថា អតីតតារាសំដែងរបស់ ទូរទស្សន៏TVB លោក Sammul Chan បានបញ្ចប់ការងារសិល្បះបន្ទាប់ពីមានជំងឺខួរក្បាលមិនអាចព្យាបាលបាន។តារាសំដែងវ័យ៤២ឆ្នាំ ដែលគ្រប់គ្នាស្គាល់គាត់តាមរឿងភាគTVBជាច្រើននោះ ត្រូវបា​នក្រុមគ្រូពេទ្យប្រាប់អោយដឹងថា លោកមានជំងឺខួរក្បាលម៉្យាង ដែលធ្វើអោយលោកបាត់បង់សរសៃឈាមខួរក្បាលដ៏សំខាន់មួយ ហើយស្ថានភាពរបស់លោក គឺមិនអាចព្យាបាលបាននោះទេ។

លោកបានដឹងថាខ្លួនមានជំងឺខួរក្បាលដែលហៅថា Carebrovascular Disease នៅក្នុងឆ្នាំ២០១៨ពេលដែលលោកពិនិត្យសុខភាពនៅប្រទេសថៃ។ក្រោយមក ពេលលោកបានដល់ហុងកុងវិញ លោកបានពិនិត្យម្តងទៀត ហើយក្រុមគ្រូពេទ្យបានប្រាប់លោកដូចគ្នា ដោយបន្តថា វាគឺជាជំងឺតំណពូជ វានិងប៉ះពាល់សុខភាពនៅពេលដែលលោកចាស់បន្តិច។

ស្ថានភាពជំងឺរបស់លោក ធ្វើអោយបញ្ហាផ្លូវចិត្តវាយប្រហារលោកជាខ្លាំង មានម្តង ពេលដែលលោកមុជទឹកក្រោមបាតសមុទ្រ លោកចង់ចូលកាន់តែជ្រៅដើម្បីបញ្ចប់ជីវិតរបស់ខ្លួនឯង ព្រោះថាធ្វើបែបនេះនិងគ្មាននរណាឃើញគាត់នោះទេ។ក្រុមគ្រួសាររបស់លោកព្រួយបារម្ភពីអាការៈរបស់លោកជាខ្លាំង ទើបលើកទឹកចិត្តអោយលោកចូលព្រះវិហារជាថ្មី បន្ទាប់ពីលោកបានផ្តាច់ចេញពីសាសនាជាច្រើនឆ្នាំ។ក្រោយមកស្ថានភាពផ្លូវចិត្តរបស់លោកបានធូស្បើយ ហើយលោកសំរេចចិត្តថានិងជួយអ្នកដទៃដែលមានបញ្ហាដូចលោក អោយឆ្លងកាត់ដំណាក់កាលផ្លូវអារម្មណ៏មួយនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ todayonline