លោកឧកញ៉ាឌួង ឆាយ ស្នើសូមសមត្ថកិច្ច ជួយស្រាវជ្រាវបន្ថែម បើមានអ្នកណានៅពីក្រោយខ្នង ជួយវែកមុខផង រឿងជនសង្ស័យ បំផ្លាញរូបសំណាក់នៅលើភ្នំបាសិទ្ធ
ស៊ីហៀង
-

មហាជនជាច្រើនប្រាកដជាបានស្គាល់លោកឧកញ៉ា ឌួង ឆាយ ដែលជាបុគ្គលដ៏សំខាន់ម្នាក់ លោកតែងតែយកចិត្តទុកដាក់ ខាងជួយដល់សង្គម ពិសេសបងប្អូនដែលជាជនទីទាល់ក្រ កំពុងតែមានការលំបាក មិនថានៅតាមបណ្តាខេត្ត ឬ ក្រុងនោះទេ គឺលោកយកចិត្តទុកដាក់បំផុត ដើម្បីជួយដល់ពួកគាត់បានទាល់ពេលវេលា។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោកឧកញ៉ា វ័យក្មេងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លីថា "សូមអាជ្ញាធរសម្ថកិច្ចជួយស្រាវជ្រាវបន្ថែម បើមានអ្នកណានៅពីក្រោយខ្នងសូមជួយវែកមុខផង "។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ កាលពីថ្ងៃទី១៧​ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩ និង០០នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ នៅចំណុចលើភ្នំ ក្នុងបរិវេណ វត្តបាសិតត្រៃត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល ដែលធ្វើឲ្យខូចខាតដល់បូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា។

ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិ បាក់រនាស់ ឃុំ សង្ឃ័រ ស្រុកស្វាយទៀប ខេត្ត ស្វាយរៀង ។ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិ ព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ជាជនដៃដល់ ។

២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ(អ្នកបើកបរ)។

វត្ថុតាងចាប់យក៖ -រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ស្លាកលេខ 2AV. 9545 -សោរថយន្ត០១ កូនសោរ ០២ -ទូរស័ព្ទ០១គ្រឿងម៉ាក iPhone

សម្ភារ ខូចខាត ៖ -រូបសំណាក់ព្រះនាងគ្រប់លក្ខណ៍ ០១ -រូបសំណាក់ព្រះនាងពៅ ០១ -រូបសំណាក់កុមារពេជ្រ ០១ -រូបសំណាក់ព្រះអង្គចេក ០១ -ព្រះក្លស្ស ០៣ -ថូផ្កា ០១ -ពាង ០២ -បង្គោលសូឡា ០១ -គ្រឿងបាយសីមួយចំនួន -រូបសំណាក់ព្រះនាងទេពប្រណម្យ ០៤ - ក្បាលនាគ ០២ -ខ្ទមអ្នកតា ០១ -របារដែកទ្វាព្រះវិហារ ០២ ។

សភាពរឿងហេតុ៖​ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិត បានតេទូរសព្ទ័រាយការណ៍ មកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជនសង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AV-9845 មកឈប់លើភ្នំបាសិទ្ធត្រៃត្រឹង្សត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិតត្រៃត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពី លើព្រះវិហារ មកធ្វើសកម្មភាព វា.យបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ០៤ និង ខ្ទមអ្នកតា ០១ រួចចុះតាមជណ្តើរ ទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ០២ បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខណ៍ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទ រួមមាន៖ រូបសំណាក់ស្រីគ្រប់លក្ខណ៍០១ រូបសំណាក់ព្រះនាងពៅ ០១រូបសំណាក់កុមារពេជ្រ០១ រូបសំណាក់ព្រះអង្គចេក០១ និងលើកបោះបាយសីចោលហើយជនសង្ស័យបានវាយថូផ្កា និង ពាងទឹកបែកអស់០២ ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល