(អាមេរិក) យោងតាមសារព័ត៏មាន Fox News ចុះផ្សាយកាលពីថ្ងៃទី ១៨ វិច្ឆិកា ម្សិលមិញបានអោយដឹងថា សន្លឹកឆ្នោតរាប់ពាន់សន្លឹក នៅរដ្ឋGeorgia ត្រូវបានរកឃើញថាមិនបានរាប់បញ្ជូល ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣ វិច្ឆិកា កន្លងទៅនេះ។នៅក្នុងនោះគឺមានតំបន់ចំនួន២ គឺតំបន់ Fayette និងតំបន់Floyd ដែលមិនបានរាប់សន្លឹកឆ្នោតបញ្ជូល។
លោកSterling មន្រ្តីត្រួតពិនិត្យការបោះឆ្នោតបានអោយដឹងថា បញ្ហានេះបណ្តាលមកពីបុគ្គលិកជាច្រើនមិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ប្រធានក្រុមប្រឹក្សាការបោះឆ្នោតលោក Lori Wood បញ្ហានោះគឺដោយសារតែសន្លឹកឆ្នោតគឺបានបញ្ជូលទៅក្នុងម៉ាស៊ីនស្កេនតែមួយក្នុងចំណោម៉ាស៊ីនស្កេន២នៅក្នុងមណ្ឌលបោះឆ្នោត។
តំណាងរាស្ត្រគណបក្សសាធារណរដ្ឋនៅក្នុងតំបន់ Floyd លោក Luke Martin បានអោយដឹងថា “ បើនោះជាកំហុសរបស់មនុស្សពិតមែន ហើយក្រុមបឹក្សាការបោះឆ្នោតអនុញ្ញាតអោយគណបក្សនានា និង សាធារណជនបានមើលការរាប់សន្លឹកឆ្នោតនោះគឺជាការល្អណាស់ ប៉ុន្តែយើងមិនមានឪកាសនោះទេ ”។
ដោយឡែក ការិយាល័យរដ្ឋលេខាធិការរដ្ឋGeorgia បានអោយដឹងថា ទោះជាយ៉ាងវាមិនបានផ្លាស់ប្តូរលទ្ធផលនោះទេ ដោយលោកBidenនាំមុខ១៤០០សំលេង ខណៈសន្លឹកឆ្នោតដែលរកឃើញថ្មីនេះ លោកTrumpរកបានជាង១៣០០សំលេងតែប៉ុណ្ណោះ។តែប្រសិនបើ រកឃើញថាលោកTrumpឈ្នះនៅក្នុងរដ្ឋនេះមែន នោះលោកបានត្រឹមតែ២៤៨អសនៈប៉ុណ្ណោះ ខណៈលោកBiden មានរហូតដល់ទៅ២៩០អសនៈ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ foxnews