ទទួលយកមិនបានទេ ! ហ៊ាក្រេាកមកវិញមក ខ្ញុំខឹងហ៊ា ហេតុអ្វីសន្យាហេីយធ្វេីមិនបាន ខ្ញុំមិនត្រូវការពាក្យសុំទេាសហ៊ាទេ សូមឲ្យតែហ៊ា ក្រោកឡើងមកវិញ មកណា...គាត់ទៅចោលយើងរហូតហើយ
-

ពិតជាគួរឲ្យស្តាយ និងក្រៀមក្រំខ្លាំងណាស់ ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិបងប្អូន ពិតជាពិបាកទទួលយកខ្លាំងណាស់ ពេលដឹងថា ត្រូវបែក ហើយបែកជារៀងរហូត គ្មានថ្ងៃវិលវិញ ។ ជាក់ស្តែង បងប្រុសម្នាក់ មានឈ្មោះ ឡង ពន្លឹក ភេទប្រុស អាយុ៣៣ ឆ្នាំ សព្វថ្ងៃរស់ភូមិតារស់ សង្កាត់ក្របីរៀល ក្រុងសៀមរាប បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លា .ប់បាត់បង់ជីវិត ទាំងវ័យក្មេង ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលត្រូវជាសាច់ញាតិ​ជនរងគ្រោះ មានឈ្មោះថា "Nak Yaku Sa" បានបង្ហោះសារទាំងទឹកភ្នែក ក្រោយពីបាត់បង់ហ៊ា ជាទីស្រលាញ់ទៅ ជារៀងរហូត គ្មានថ្ងៃនឹងត្រឡប់មកវិញ។ នៅក្នុងគណនីហ្វេសប៊ុកនោះ បានរៀបរាប់ថា "ក្រេាកមកវិញមកហ៊ាៗក្រែងសន្យាថាពួកយេីងទៅដេីរលេងជុំគ្នានេាះ ញុំទទួលយកអត់បានទេក្រេាកមកវិញមក ញុំខឹងហ៊ាហេតុអីសន្យាហេីយធ្វេីមិនបានមួយញុំ ញុំមិនត្រូវការពាក្យសុំទេាសហ៊ាទេ  Tony Seam Reap"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្អូនប្រុសជនរងគ្រោះបានបង្ហោះសារថា "បងប្រុសខ្ញុំអើយ ស្រស់ៗណាស់ ទទួលយកមិនបានទេ ។បើអាក្រក់តែបន្តុិច ក៏អស់ចិត្ត សូមអោយបងទៅបានសុខ បងហត់ហើយសំរាកទៅណាបង  គាត់ស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បងប្អូនមិត្តភ័ក្រគាត់អាចមកបុណ្យបាន ទាក់ទងតាមលេខខ្ញុំ 0967117560/ Tony Seam Reap ឡង ពន្លឹក"។