ទីបំផុត នៅថ្ងៃនេះ ទ្រី សុផានិត បានបង្ហោះសារលើកដំបូង ប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនថា...
-

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី សុផានិត មានអាការៈធូស្បើយបន្តិចហើយ នេះហើយយើងតាមគណនីហ្វេសប៊ុករបស់អ្នកទ្រី​ សុផានិត បានបង្ហោះសារ ។ អ្នកនាង ទ្រី សុផានិត ថ្វីត្បិតែមានអាការៈធូស្បើយក៏ពិតមែន តែទឹកមុខរបស់អ្នកនាង នៅតែមិនទាន់ល្អនៅឡើយទេ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ទ្រី សុផានិត បានឲ្យដឹងថា " នាងខ្ញុំទ្រីសុផានិត គិតមកត្រឹមថ្ងៃទី20ខែ11នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ!សូមអគុណពុកម៉ែបងប្អូននិងមិត្តភត្តទាំងអស់ដែលបានមកសួរសុខទុក្ខនាងខ្ញុំដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀតដែលជូនពរនិងសុខទុក្ខនាងខ្ញុំតាមកាខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!"។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អ្នកនាង ទ្រី សុផានិត ត្រូវបានបញ្ជូនទៅកាន់តែតុលាការហើយ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។