(បរទេស) តាមសារព័ត៏មាន Channel News Asia ចុះនាយករដ្ឋមន្រ្តកូរ៉េខាងត្បូង នៅរសៀលថ្ងៃសុក្រ ទី២០ វិច្ឆិកា នេះបានប្រកាសអោយពលរដ្ឋជៀសវាងការជួបជុំ និងព្រមានចាត់វិធានការកាន់តែតឹងរឹង ក្នុងករណីចាំបាច់។នាយករដ្ឋមន្រ្តីលោក Chung Sye Kyun បានប្រកាសអោយលុបចោល កម្មវិធីនានានៅចុងឆ្នាំ និយោជកត្រូវលើកទឹកចិត្តអោយបុគ្គលិកធ្វើការពីផ្ទះ និងពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំត្រូវតែស្នាក់នៅក្នុងផ្ទះ។
លោកបានថ្លែងថា “ ប្រសិនបើយើងមិនបញ្ឈប់ការរីករាលដាលនៅពេលនេះទេ សូម្បីតែជីវិតប្រចាំថ្ងៃដែលយើងទើបតែងើបបានបន្តិចនេះ ក៏ត្រូវដកដង្ហើមមានកម្រិតដែរ”។ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺរបស់កូរ៉េខាងត្បូងបានអោយដឹងថា កាលពីថ្ងៃព្រហស្បតិ៍ រកឃើញអ្នកឆ្លងចំនួន៣៦៣នាក់ និង មានការកើនឡើងជារៀងរាល់ថ្ងៃ ដែលគិតមកត្រឹមថ្ងៃនេះ កូរ៉េមានអ្នកឆ្លងសរុប ៣០,០១៧នាក់ ខណៈ ៥០១នាក់បានបាត់បង់ជីវិត។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកូរ៉េខាងត្បូងលោក Yoon Tae Ho បានថ្លែងថា “យើងជឿថារលកទី៣នៃការឆ្លងកំពុងតើតឡើងហើយ ពេលនេះវាកំពុងតែនៅក្នុងតំបន់របស់ពួកយើង”។លោកបន្តថា យើងនិងមានការរឹតបណ្តឹងកាន់តែខ្លាំង បើសិនជាមានការឆ្លងក្នុងសហគមន៏ក្នុងមួយអាទិត្យ ចាប់ពី២០០ឬច្រើនជាងនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia