លោកឧត្តមសេនីយ៍យោធាម្នាក់ ត្រូវបានព្រះរាជអាជ្ញារាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួន ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពាក់ព័ន្ធនឹង...
-

ភ្នំពេញ៖ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន លោក ឧត្តមសេនីយ៍យោធាម្នាក់ ឈ្មោះ សៅ ប៊ុនហ៊ួរ ពាក់ព័ន្ធករណី" ឆបោក និងចេញសែកស្អុយ" នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងដីការនោះ ព្រះរាជាអាជ្ញាបានកំណត់ឲ្យ បានកំណត់ឲ្យ ឧត្តមសេនីយ៍ត្រី សៅ ប៊ុនហ៊ួរ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៣៧៩ បេ ផ្លូវលេខ ២៧ ភូមិឬស្រី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួននៅ ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ "ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន"៕