កម្សត់ណាស់ ! តោះមកស្តាប់ ការសម្ភាសន៍ពី ជីវិតពិត របស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត រៀបរាប់ខ្ទេចពីគ្រួសារ ដោយប្អូនស្រី​ បានប្រាប់ថា...(មានវិដេអូ)
ស៊ីហៀង
-

ប្អូនស្រី យ៉ង់ ស្រីនីត បានកំពុងឆក់យកបេះដូងពីមហាជន និងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែសម្រស់បែបធម្មជាតិ របស់ប្អូនស្រី ។ យ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។ ស្រីនីត បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នាងពិតជាលំបាកខ្លាំងណាស់ ។

នៅក្នុងវិដេអូឃ្លីប ដែលលោកពាក់មី បានសាកសួរពីជីវប្រត្តិខ្លះរបស់ប្អូនស្រី ពិតជាការលំបាកខ្លាំងណាស់ ។ ស្រី នីត បានប្រាប់ថា "រាល់ថ្ងៃនេះ នាងមិនមានផ្ទះ មិនមានដីនៅ ឪពុកធ្វើការសំណង់ បានមួយថ្ងៃ៣ម៉ឺនរៀល ។ ចំណែករឿងស្បៀងអាហារហូបចុករាល់ថ្ងៃវិញ មានពេលខ្លះ គ្រួសារពួកគាត់ ពងទា១គ្រាប់ ញុាំជុំគ្នា ៧នាក់ ហើយអង្ករមានតែកន្លះកំប៉ុង ទៀត។ ស្រីនីតបានបន្តទៀតថា ការធ្វើសំណង់របស់ឪពុករបស់គាត់​ពុំបានយកមកផ្គត់ផ្គង លើគ្រួសារ ទាំងស្រុងនោះទេ ដោយសារតែពួកគាត់ជាប់បំណុលគេថែមទៀត។ បំណងប្រាថ្នាទៅថ្ងៃអនាគត នាងចង់ធ្វើជាគ្រូបង្រៀន និងជាតារាចម្រៀងម្នាក់។

ជាមួយគ្នានោះផងដែរ ស្រីនីតបានប្រាប់ថា ខ្លួនក៏ចង់រៀននៅភ្នំពេញផងដែរ ដើម្បីទទួលបានចំណេះដឹង ជ្រៅជ្រះ និងដើម្បីអនាគត ទៅថ្ងៃខាងមុខ ។ តែនៅពេលនេះ គាត់មិនទាន់រកសាលារៀនបានទេ សូមបងប្អូនជួយគាត់ផង ។ សូមណូមពរដល់ ខាងសាលារៀន មេត្តាជួយដល់ប្អូនស្រីផង៕

មានវិដេអូ៖