ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ ប្អូនស្រី យ៉ង់ ស្រីនីត ដែលកំពុងឆក់យកបេះដូងមហាជន គ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ដោយលង់ក្នុងសម្រស់ និងស្នាមញញឹម របស់ប្អូនស្រី ។ ស្រីនីត បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់ជួបនាពេលកន្លងមក។

នៅថ្ងៃនេះយ៉ង់ ស្រីនីត បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាត និងប្លែកភ្លែកមែនទែន ពេលបានគ្រងឈុតបែបប្រពៃណីខ្មែរ នៅក្នុងឈុត សំអាងការ ដែលរៀបចំឡើងដោយ ប្រសិទ្ធសិរី សំអាងការ ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាSopheak Nano Make Up បានឲ្យដឹងថា "មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី ប្រសិទ្ធសិរី សំអាងការ"។

ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានបន្ថែមទៀតថា "អូនខ្មៅមែនពិត តែអូនខ្មៅស្រស់ណាបងៗ ឈុតនេះក្រោមការរៀបចំពិសេសពី ប្រសិទ្ធសិរី សំអាងការ"។

ជាមួយគ្នានោះផងដែរ គឺមានតែពាក្យសរសើរពីរូបសម្រស់ របស់ប្អូនស្រីនីត ដែលមើលទៅគឺគាត់ស្អាត ចំជានារីខ្មែរ សម្បូរស្រអែមស្រស់ ទម្រង់មុខ សមជាមួយនឹងច្រមុះ ចង្ការគឺសាកសមទាំងអស់តែម្តង។ មហាជនលាន់មាត់សរសើរ ពេលឃើញប្អូនស្រី គ្រងឈុតបុរាណ បែបនេះ គឺកាន់តែស្រស់ស្អាតថែមទៀត៕




