ភ្នំពេញ ៖ ពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅលើបណ្តាញសង្គមពេលនេះមានរឿងចំនួនពីរដែលមហាជនដាក់ការចាប់អាម្មណ៍ច្រើន ដោយទី១ រឿងរបស់ក្មេងប្រុសប្រណាំកង់ម្នាក់ដែលមានឈ្មោះថា ពេជ្រ ធារ៉ា ដែលមានជីវភាពក្រីក្រខ្លាំង ប៉ុន្តែមានភាពក្លាហានស៊ូរយកកង់កញ្ចាស់តម្លៃ២មុឺនរៀលយកទៅប្រគួតជាមួយគេដែលជិះកង់តម្លៃរាប់រយដុល្លារដើម្បីដណ្តើមយកជ័យជំនះជូនគ្រួសារ ។
![](/wp-content/uploads/2020/11/21/media/large/114586/H44.jpg?1605939332)
ដោយឡែកចំពោះរឿងដែលកំពុងតែល្បីទី២ គឺ រឿងរបស់ក្មេងស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្តមណ្ឌលគីរី ដោយក្មេងស្រីម្នាក់នេះក៏គួរឲ្យអាណិតមិនចាញ់ក្មេងប្រុសខាងលើដែរ ជាក្មេងស្រីម្នាក់ដែលតស៊ូរនិងជួបរឿងលំបាកៗជាច្រើននៅក្នុងជីវិត ប៉ុន្តែមានក្តីស្រមៃច្បាស់លាស់ ដោយសារតែគ្រួសារមានជីវភាពលំបាកខ្លាំងពេកទើបធ្វើឲ្យក្តីស្រមៃរបស់ប្អូនស្រី ហាក់បីនៅឆ្ងាយខ្លាំងបំផុត ។
![](/wp-content/uploads/2020/11/21/media/large/114587/H48.jpg?1605939342)
ជាក់ស្តែងអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបានជ្រាបនៅពេលនេះគឺ មុនពេលក្មេងប្រុសស្រីទាំងពីរនាក់នេះមានមហាជនចាប់អារម្មណ៍ច្រើនិងមានគេអាណិតស្រឡាញ់ជួយច្រើនដូចពេលនេះក៏ដោយសារតែបុរស២នាក់ដូចគ្នា ទី១ គឺជាងថតរូប លោក កឹម សុវណ្ណា ដែលបានថតរូបរបស់ក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំកង់ យកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ។
![](/wp-content/uploads/2020/11/21/media/large/114588/H53.jpg?1605939361)
ហើយចំណែកបុរសទី២ នោះគឺ លោក សាមឌី ហៅ (ចៅមាណព) ដែលបានថតរូបរបស់ក្មេងស្រី យ៉ង ស្រី នីត យកមកបង្ហោះនៅលើបញ្តាញសង្គមដូចគ្នា។ ក្រោយពេលបង្ហោះរួចរូបថតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនខ្លាំងណាស់ ។
![](/wp-content/uploads/2020/11/21/media/large/114589/H52.jpg?1605939371)
យ៉ាងណាមិញដោយសារតែការថតរូបរបស់បុរសពីរនាក់នេះខាងលើនេះហើយទើប វាសនារបស់ក្មេង ស្រីប្រុស ក្រីក្រទាំងពីរនាក់នេះត្រូវបានកែប្រែស្ទើរតែទាំងស្រុង ព្រោះពេលនេះក្មេងៗទាំងពីរនាក់នេះមានសប្បុរជនជួយច្រើនណាស់ ដោយសារតែគេអាណិតនិងមើលឃើញពីការតស៊ូររបស់ក្មេងៗ៕
![](/wp-content/uploads/2020/11/21/media/large/114593/H41.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114597/H42.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114596/H43.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114590/H45.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114594/H46.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114591/H47.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114599/H49.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114595/H50.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114598/H51.jpg?1605939405)
![](/wp-content/uploads/2020/11/21/media/large/114592/H54.jpg?1605939405)