សូមចូលរួមរំលែកទុក្ខផង! បុរសសង្ហាម្នាក់ បានទទួលមរណ ភាពទាំងវ័យក្មេង ដោយសារតែ...
-

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូធំ បុកម៉ូតូ ហុងដាឌ្រីម នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ហេតុការណ៍ដ៏រ.ន្ធត់មួយនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mrr Rath Tk បានបង្ហោះសារទាំងសោកស្តាយថា "??? ??? ????? ?????? អាត្មា​ភាព​ដែល​ជា​អ្នកស្រលាញ់​ចូលចិត្ត​ វិស័យ​ម៉ូតូ​ដែរ ។ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ដល់គ្រួសារ​នៃស.ពដែលបាន​បាត់​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​។

បងប្រុស​ Suong Sothea ជិះ​Yamaha R1​ ដែលគោលដៅជិះពី​ភ្នំពេញឆ្ពោះ​ទៅខេត្តសៀមរាប​ ទៅចូល​រួម​ខួប​លេីកទី៦នៃក្រុម​ម៉ូតូ​ធំ???ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​សៀមរាប​ ក៏​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បុ.កគ្នា ជាមួយ​និងគ្រូ​បង្រៀន​ម្នាក់​ ដែលជិះ​ម៉ូតូ​ Dream​ បុ.កគ្នា​​នៅ​ខាង​មុខ​ វត្ត​ទួលវិហារ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដោយបានស្លា.ប់​ទាំង​សង​ខាង​ សូម​អោយ​ដួងវិញ្ញាណ​ខណ្ឌ​របស់​អ្នក​ទាំង​ពីរ​បានទៅ​កាន់​សុគតិភព​ចុះ​ សូម​កុំ​អោយ​អាយុ​ខ្លីដូច​ជាតិ​នេះ​ទៀត​ គ្រោះថ្នាក់​មេីល​មិន​ឃេីញ​ គ្នាន​នរណា​ម្នាក់​ចង់​អោយ​ជួប​អញ្ចឹង​ទេសង្ខាមិនទៀង​ មាន​ជួប​ មាន​ព្រាត់​ សូម​បេីកបរ​ដោយ​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក សោម ភ័ក្រត្រា បានបង្ហោះសារថា "សល់ត្រឹមរូបថតមួយសន្លឹកចុងក្រោយ Suong Sothea សូមទៅអោយបាន សុខ កើតជាតិណាៗ កុំអាយុខ្លីដូចជាតិនេះ ទទួលយកមិនបានសោះពេលលឺដំណឹងនេះ ទើបជួបគ្នាថ្មី ។ មូលហេតុជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូគ្រូបង្រៀនម្នាក់ជិះអាសង់០១០ បណ្តាលអោយស្លា.ប់ភ្លាមៗ កន្លែង និងអ្នកបើកម៉ូតូធំស្លា.ប់ដូចគ្នា នៅមុខវត្តទួលវិហារ ស្ថិតក្នុង ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី២១.១១.២០២០ (អតីតមិត្តរួមក្រុមMZ KPS)៕