មិនមែនសម្តែង ! បន្ទាប់ពីបានស្តាប់ ទុក្ខលំបាករបស់កូនស្រីរួច ចិត្តជាម្តាយបានត្រឹម ស្រក់ទឹកភ្នែក ព្រោះតែ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ប្អូនស្រី យ៉ង ស្រីនីត គឺជាក្មេងស្រីម្នាក់ដែលរបស់នៅភូមិភាគឦសាន នៅក្នុងខេត្ត​មណ្ឌលគីរី​​ នាងមានរូបសម្រស់ស្រស់ស្អាតខ្លាំងពីធម្មជាតិដែលពិតជាកម្រនិងបានឃើញខ្លាំងណាស់ ថ្វីត្បិតតែក្មេងស្រីម្នាក់នេះមានរូបសម្រស់ស្រស់គួរឲ្យចង់គយគន់មែន ប៉ុន្តែគ្រួសាររបស់នាងមានជីវភាពក្រីក្រខ្លាំងណាស់ ស្រី នីត ត្រូវឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើន ដែលគ្រប់គ្នានឹកស្មានមិនដល់ផងដែរ ។ 

ជាក់ស្តែងនៅកាលពីម្សិលមិញនេះ គេឃើញថា មានកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា តូចខ្លឹមខ្លាំង បានអញ្ជើញប្អូនស្រី យ៉ង ស្រីនីត ទៅចូលរួមដើម្បីឲ្យប្អូនស្រីបង្ហាញពីសម្ថតភាពនិងរៀបរាប់ពីប្រវត្តិជូរចត់ដែលប្អូនស្រីធ្លាប់ឆ្លងកាត់ ភ្លាមនោះក្នុងកំឡុងពេលប្អូនស្រីកំពុងតែរៀបរាប់ស្រាប់តែឃើញថា ម្តាយរបស់ស្រី នីត យំយ៉ាងខ្លាំងពេលស្តាប់កូនស្រី ទាំងអួលដើមក មិនត្រឹមមែនតែម្តាយរបស់ស្រី នីត ទេ ដែលយំគ្រប់គ្នានៅក្នុង ទូឌីយោភីអិនអិន ក៏នាំគ្នាយំតាមដែរ ដោយសារតែរំជួលចិត្តនិងគួរឲ្យអាណិតស្រី នីត ខ្លាំងពេក ។​

ក្រោយបានស្តាប់ស្រី នីត រៀបរាប់រួចបានធ្វើឲ្យមហាជនកាន់តែអាណិតទៅដល់ស្រី នីត មិនត្រឹមតែប៉ុណ្ណោះទេ គ្រប់គ្នាបានលើកទឹកចិត្ត ស្រី នីត និង អ្នកម្តាយរបស់នាង ឲ្យខំប្រឹងប្រែងតស៊ូរទៅមុខទៀត ដើម្បីអនាគត់របស់កូនៗនិងប្អូនរបស់ខ្លួន ហើយមានអ្នកមួយចំនួនផ្តាំទៅស្រី នីត ថា កំអន់ចិត្ត កុំបន្ទាសម្តាយឪពុក ដែលមានជីវភាពក្រីក្រ ហើយក៏កំុតូចចិត្តនិងខ្លួនឯងដែលកើតមកចំគ្រួសារក្រីក្រព្រោះគ្មានអ្នកណាអាចកំណត់បានទេ ចុងក្រោយជូនពរឲ្យក្តីស្រមៃរបស់ស្រី នីត ក្លាយជាការពិត​៕ 

តោះចង់ដឹងថាកំសត់ខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូខាងក្រោមនេះ៖