លោកពាក់មី បង្ហោះសារយ៉ាងខ្លី អរគុណបងប្អូនដែលគាំទ្រ បើមិនមានបងប្អូនជួយគាំទ្រទេ​នោះ ម្ល៉េះញើសដែលហូរនៅពេលនេះ ដូចកាលពី១០ឆ្នាំមុនផង ក៏មិនដឹង
ស៊ីហៀង
-

តារាកំប្លែងដ៏មានឈ្មោះល្បីនិងទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលមនុស្សគ្រប់ស្រទាប់វណ្ណៈបានស្គាល់ ព្រមទាំងបានសើចសប្បាយ គ្រប់ពេលវេលា គ្រប់ការសម្តែងរបស់លោក នៅថ្ងៃនេះ លោកពាក់មី បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក អរគុណដល់បងប្អូន ទូទាំងប្រទេស ដែលបានគាំទ្រ លើរូបលោក តាំងពីចាប់ផ្តើមរហូតមកដល់ពេលនេះ។

តារាកំប្លែងរូបនេះ បានសម្តែងការសប្បាយរីករាយ ដែលមានបងប្អូនជាច្រើន គោរពស្រលាញ់ លើរូបលោក។ ដោយឡែកនៅថ្ងៃនេះ លោកពាក់មី បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា "ញេីសហូពេលនេះ​ បានថ្លៃជាងកាលពី10ឆ្នាំមុន​  អរគុណបងប្អូនដែលគាំទ្រខ្ញុំ​  ទោះពេលនេះធ្វេីផ្ទះលក់មែន​ តែនៅតែទទួលកាត់សត់សក់​ ច្រៀង​ កំប្លែងធម្មតា​ ព្រោះខ្ញុំមានថ្ងៃនេះដោយសារសិល្បះ​  015300007"។